បញ្ហា​រូបថត​ឯកជន​របស់​ម្ចាស់​គណនី​ជិត៧លាន​ ​ត្រូវ​បាន​គេ​យក​ទៅកាន់​កាប់​បាន​នោះ​ ​ហ្វេ​សបុ​ក​ចាប់ផ្តើម​ដោះស្រាយ​ហើយ​

ចាប់ផ្តើម​ពី​សប្តាហ៍​ក្រោយ​តទៅ​ ​Facebook​ ​នឹង​បង្កើត​ ​Tool​ ​មួយ​អាច​ផ្តល់​ឲ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​អាច​ត្រួតពិនិត្យ​មើល​បាន​ ​តើ​ពួកគេ​មាន​ទទួលរង​ផល​ប៉ះពាល់​បែប​ណា​ឬ​អត់​ ​និង​ការអនុញ្ញាត​ឲ្យ​មានការ​លុបចោល​នូវ​រូបភាព​ ​ដែល​ពួកគេ​មិន​គួរ​ចូល​ទៅ​ ​ទាក់ទង​នឹង​បញ្ហា​ ​រូបថត​ឯកជន​របស់​គណនី​ជិត៧លាន​នាក់​ ​ដែល​ត្រូវ​បាន​គេ​លួច​យក​ទៅ​ប្រើប្រាស់​បាន​ ​ទោះបីជា​រូប​ទាំងនោះ​ ​ត្រូវ​បាន​ទុកជា​សម្ងាត់​ ​មិន​បង្ហាញ​ជា​សាធារណៈ​ក៏ដោយ​។

ផ្ទុះ​រឿងអាស្រូវ​ ​នៃ​ប្រព័ន្ធ​សុវត្ថិភាព​ថ្មី​មួយទៀត​ ​ដោយFacebook​ ​បាន​ចេញផ្សាយ​ ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា​ ​កំហុសឆ្គងPhoto​ ​API​ ​បាន​អនុញ្ញាត​ឲ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​អាច​ចូល​ទៅកាន់​រូបថត​របស់​អ្នកប្រើ​ប្រាស់​ប្រមាណ​ជា​ ​៦,៨​ ​លាន​គណនី​ ​ទោះបី​ប្រភេទ​រូប​ទាំងនោះ​ ​មិនបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​សាធារណៈ​ ​(​Public​)​ ​ក៏ដោយ​។

ក្រុមហ៊ុន​យក្ស​របស់​អាមេរិក​មួយ​នេះ​បាន​អះអាង​ថា​ ​ខ្លួន​រក​ឃើញ​ចន្លោះប្រហោង​ ​កាលពី​ថ្ងៃទី​ ​២៥​ ​កញ្ញា​ ​និង​បាន​ជួសជុល​រួចជាស្រេច​ ​ប៉ុន្តែ​គួរឲ្យ​សោក​ស្តាយ​ការខុសឆ្គង​នេះ​បាន​កើតមាន​តាំងពី​ថ្ងៃទី​ ​១៣​ ​កញ្ញា​ ​មកទល់​ថ្ងៃទី​ ​២៥​ ​កញ្ញា​ ​២០១៨​ ​មក​ម្ល៉េះ​។​ ​Facebook​ ​បាន​សរសេរ​ថា​៖​ ​”​ផល​ប៉ះពាល់​កើតមាន​លើ​អ្នកប្រើ​ប្រាស់​ដែល​ ​Login​ ​គណនី​ ​Facebook​ ​និង​បើក​ការអនុញ្ញាត​ឲ្យ​ភាគី​ទី​ ​៣​ ​មាន​សិទ្ធ​ភ្ជាប់​ទៅកាន់​ទិន្នន័យ​រូបថត​របស់​ពួកគេ​”​។

បច្ចុប្បន្នភាព​ ​Facebook​ ​បាន​ប៉ាន់ប្រមាណ​ថា​ ​មាន​ប្រហែល​ ​១៥០០​ ​កម្មវិធី​ចេញពី​ ​Developer​ ​ចំនួន​ ​៨៧៦​ ​នាក់​ផ្សេង​ពីគ្នា​ទទួលផល​ប៉ះពាល់​ជាមួយ​កំហុសឆ្គង​សុវត្ថិភាព​នេះ​ ​ដោយ​សរុប​ ​App​ ​ទាំងអស់​មាន​តួលេខ​អ្នកប្រើ​ប្រាស់​ប្រមាណ​ ​៦,៨​ ​លាន​គណនី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close