បវរកញ្ញា​ហ្វីលីពីន​បាន​គ្រង​មកុដ​បវរកញ្ញា​ចក្រវាឡ២០១៨​

ក្រោយឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនថ្ងៃ​ ​ទីបំផុតស្រីស្អាតមកពីប្រទេសហ្វីលីពីន​ ​Catriona​ ​Gray​ ​បានគ្រងមកុដបវរកញ្ញាចក្រវាល២០១៨​ ​យកឈ្នះបេក្ខនារីជាង៩០ប្រទេសមកពីជុំវិញពិភពលោក​ ​អំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ​ ​កាលពីម្សិលមិញចំណែកបវរកញ្ញារងទី១​ ​បានទៅបេក្ខនារីមកពីអាហ្រិកខាងត្បូង​ ​និងបវរកញ្ញារងទី២បានទៅលើស្រីស្អាតមកពី​ ​វេណេហ្ស៊ុយអេឡា​ ​

ស្រី​ស្អាត​កើត​ឆ្នាំ​ ​១៩៩៤​ ​រូប​នេះ​ ​មាន​ដើមកំណើត​នៅ​ប្រទេស​អូស្ត្រាលី​ ​និង​មាន​ឪពុក​ជា​កូន​កា​ត់ស្កុ​ត​ឡេន​ ​និង​អូស្ត្រាលី​ ​ព្រមទាំង​ម្ដាយ​ជា​ជនជាតិ​ហ្វីលីពីន​។​ ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​ ​ក្នុង​ប្រទេសកំណើត​ ​Catriona​ ​ក៏បាន​ផ្លាស់ទី​រស់នៅ​ក្នុង​រដ្ឋធានី​របស់​ហ្វីលីពីន​គឺ​ ​Manila​។

ថ្វីបើ​បវរកញ្ញា​ចក្រវាល​កម្ពុជា​ ​រឿន​ ​ណាត​ ​មិន​ទទួល​បាន​ជោគជ័យ​ក្នុង​ការប្រកួត​សម្រស់​ខាងលើ​ក្តី​ ​តែ​កញ្ញា​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ ​ថែមទាំង​ទទួល​បានការ​កោតសរសើរ​ពី​ភាព​ជឿជាក់​ ​និង​សម្រស់​ដ៏​លេចធ្លោ​របស់​នាង​ក្នុង​ការប្រកួត​លើឆាកអន្តរជាតិ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close