បែកធ្លាយ លោក អន ភារៈ អតីតៈអភិបាលស្រុកបុទុមសាគរ បន្ចុប្បន្នជាអភិបាលរង ខេត្ត កោះកុង យកដី ដែររដ្ឋាភិបាលទុកដោះស្រាយគោលនយោបាយទៅលក់អោយឈ្មូញ

កាលពីឆ្នាំ២០១៦ ផ្ទៃដីសរុបមានចំនួន ៩៣០៦ ហិកតា ត្រូវបានរាជរដ្ឋាភិបាល កាត់ចេញពី ឧទ្យានជាតិ បុទុមសាគរ-គីរីសាគរ សម្រាបទុកចែកពលរដ្ឋ ប៉ុន្តែដោយភាពលោបលន់របស់ លោក អតីតៈអភិបាលស្រុកបុទុមសាគរ លោក អន ភារៈ បច្ចុប្បន្ន ជាអភិបាលរងខេត្ត កោះកុង ជាអ្នក បែងចែក តែ គាត់បែរជាយកដីទាំងនោះ លក់អោយឈ្មួញធំៗ និងអ្នកមានបណ្ដាស័ក្កទៅវិញ ហើយរាយការណ៍បំភ្លើសជូនថ្នាក់ដឹកនាំ ចោទពលរដ្ឋប្រឆាំងរដ្ឋាភិបាល។

ដំណឹងដែរព្រះរាជ្យក្រឹត្យកាត់ដី នៅឧទ្យានជាតិ បុទុមសាគរ-គីរីសាគរ ចំនួន៩៣០៦ហិកតា ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋ ត្រូវបានដឹងដល់ប្រជាពលរដ្ឋនៅក្នុងឆ្នាំ២០១៦ ពលរដ្ឋម្នាក់ៗនាំគ្នាត្រេកអរ តែអ្វីដែររងចាំនោះបែរជាស្ងាត់សូន្យឆឹងរហូតដល់ពេលនេះ ។ អ្វីដែរហួសចិត្តនោះគឺដីដែរត្រូវចែកជូនប្រជាពលរដ្ឋបែរជាអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក លក់អោយឈ្មួញយកលុយដាក់ហោប៉ៅទៅវិញ។

យោងតាមការឲ្យដឹងពីប្រជាពលរដ្ឋ និងតាមប្រភពព័ត៌មានជាច្រើន អតីតៈអភិបាលស្រុកបុទុមសាគរ លោក អន ភារៈ បច្ចុប្បន្ន ជាអភិបាលរងខេត្ត បានលក់ដីជាច្រើនកន្លែងជាបន្តបន្ទាប់ ដោយប្រើឈ្មោះ ប្រពន្ធ និងអ្នកដទៃ។ មានការបញ្ចាក់បន្ថែមទៀតថា លោក អន ភារៈមានដីជាច្រើនកន្លែងនិងរាប់ពាន់ហិកតា ឯណោះ។ ហើយដីទាំងនោះជាដីដែលរដ្ឋាភិបាលទុកដោះស្រាយគោលនយោបាយនោះ។

ទាក់ទងនិងបញ្ហានេះប្រជាពលរដ្ឋបានឲ្យដឹងថា មូលដ្ឋាន អាជ្ញាធរ បានឃុបឃិតគ្នាជាប្រព័ន្ធ តាំងពីភូមិ ឃុំ ស្រុក ដើម្បីលក់ដី បំបាត់ភស្ដុតាង ដោយលាក់ទុកក្រដាស់ស្នាមមិនបញ្ចេញទេ។

ប្រជាពលរដ្ឋបានបន្ថែមថា សម័យលោក អន ភារ: ជាអភិបាលស្រុក. អាជ្ញាធរ ឃុំ ស្រុក បានរឹបអូសដីពីពលរដ្ឋដែលកំពុងកាន់កាប់ អាស្រ័យផល ថាយកទៅផ្ដល់ជូនពលរដ្ឋដែលរងផលបះពាល់ តែតាមពិតអាជ្ញាធរយកទៅចែកគ្នីគ្នាជាមន្ត្រី មានអភិបាលស្រុក. អភិបាលរង ប៉េអឹម ប៉ូលីស មេឃុំ ជំទប់តែប៉ុណ្ណោះ។

ប្រជាពលរដ្ឋមានការកើតទុកមិនសុខចិត្ត បានដាក់ពាក្យបណ្តឹង សុំកិច្ច អន្តរាគមន៏ ពី លោក នួន សុខាវី សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នៃរាជរដ្ឋាភិបាលឲ្យ ចុះជួបជាមួយប្រជាពលរដ្ឋ កាលពីថ្មីនេះដោយ លោក អះអាងថា នឹង សិក្សាលើករណីនេះបន្ថែម ដើម្បីស្វែងរកយុត្តធម៌ជូនប្រជាពលរដ្ឋផងដែរ។

ជុំវិញករណីនេះមិនអាចសុំការ បំភ្លឺពី លោក អន ភារ: បានទេជុំវិញករណីចោទប្រកាន់នេះ។

គួរំលឹកថា យោងព្រះរាជក្រឹត្យលេខ នស/រកត/០៧១៦/៧៣៦ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ដែលបានសម្រេចកាត់ដីឧទ្យាជាតិ បុទុមសាគរ ចេញពីគម្របព្រៃឈើ ដោយក្រសួងបរិដ្ឋាន ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋជិត១០០០គ្រួសារ នៅស្រុកគីរីសាគរ និងបុទុមសាគរ ដែលរងផលបះពាល់ពីការវិនិយោគរបស់ក្រុមហ៊ុនចិន។ ផ្ទៃដីសរុបមានចំនួន ៩៣០៦ ហិកតា ដែលរាជរដ្ឋាភិបាលសម្រេចធ្វើអនុប្បយោគ បទានកម្មជូនប្រជាពលរដ្ឋនោះគឺទើបចែកបានជាង៨០០ហិកតា ដែលស្មើនិងជាង៣០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ដីផ្ទះកន្លះ ដែលស្មើនិងជាង៣០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ដីផ្ទះកន្លះហិកតា(៥០×១០០)ដីចំការ២ហិកតាតែប៉ុណ្ណោះ ក៏ស្រាប់តែអស់ដីចែកបន្ត។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close