សត្វ​ត្រយង​យក្ស ឬ​ឪ​លើក ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​លើ​ពិភពលោក​

​ត្រយង​យក្ស មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Pseudibis gigantea ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត (CR) លើ​ពិភពលោក ក្នុង​បញ្ជី​ក្រហម IUCN មាន​វត្តមាន​ពេញ មួយឆ្នាំ​នៅ​ប្រទេស​កម្ពុជា​យើង ភាគច្រើន​នៅ​ភូមិភាគ​ឧ​ត្ត​រ និង​ភូមិភាគ​ឦសាន​ប្រទេស ដូចជា ខេត្តព្រះវិហារ មណ្ឌល​គី​រី រតនគីរី ក្រចេះ ស្ទឹងត្រែង និង​មួយចំនួន​នៅ​ខេត្តកោះកុង ច្រើន​រស់នៅ តំបន់​ដាច់ស្រយាល តាម​តំបន់​ព្រៃ​ល្បោះ តំបន់​សើម​ក្នុងព្រៃ​ល្បោះ និង​តំបន់ដីសើម​។

​វា​មាន មាឌធំ​ជាង​ត្រយង​ផ្សេងទៀត​ក្នុង​អម្បូរ​របស់​វា សម្បុរ​ប្រផេះ​ក្រ​ម៉ៅ ជើងវែង​ក្រហម ក្បាល និង​ក ផ្នែក​ខាងលើ​មិនមាន​រោម និង​មាន​ពណ៌​ប្រផេះ ហើយ​មាន​ឆ្នូត​អង្កន់ៗ​ខ្មៅ និង​ចំពុះ​រាង​វែង​កោង ចុះក្រោម វា​ស៊ី​កង្កែប អន្ទង់ ពស់ ខ្យង ក្តាម​។ ត្រយង​ជាស​ត្វ​ស្លាប​តំណាង​ព្រះរាជាណាចក្រ កម្ពុជា និង​មាន​ចំនួន​តិចតួច​បំផុត​លើ​ពិភពលោក​៕

​ប្រភព​៖ ក្រសួងបរិស្ថាន​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close