ឃាត់ខ្លួន​មនុស្ស ៨​នាក់ ករណី​ផលិត​-​កែច្នៃ​គ្រឿងញៀន ដោយ​រឹបអូស​គ្រឿងញៀន ២​គីឡូក្រាម និង​៧៦​ក្រាម​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២៣ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ករណី​ផលិត​-​កែច្នៃ​គ្រឿងញៀន នៅ​ចំណុច​ប​ណ្តោ​ផ្លូវ​៦០​ម៉ែត្រ មុខ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល​៣ ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​រឹបអូស​គ្រឿងញៀន ២​គីឡូក្រាម និង​៧៦​ក្រាម​។

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទាំង ៨​នាក់​នោះ ៖
១. ឈ្មោះ សុខ ផា​រ៉ា ហៅ​ញ៉ា​ញ់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៥ ជនជាតិខ្មែរ
២. ឈ្មោះ សែម វាសនា ហៅ​ក្តាំង ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៣ ជនជាតិខ្មែរ
៣. ឈ្មោះ ផុន វង្ស​សុភា​បណ្ឌិត ហៅ​សី ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៩ ជនជាតិខ្មែរ​
៤. ឈ្មោះ ប៉ុល វាសនា ភេទ​ស្រី ឆ្នាំ​កំណើត​១៩៨៩ ជនជាតិខ្មែរ​
៥. ឈ្មោះ អ៊ុន សា​មិត្ត ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៩ ជនជាតិខ្មែរ​
៦. ឈ្មោះ សុង រតន ហៅ​ខ្លា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៦ ជនជាតិខ្មែរ​
៧. ឈ្មោះ ឡុង ប៊ុន ហៅ​LENG BINH ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៧ ជនជាតិខ្មែរ​
៨. ឈ្មោះ ធី ចាន់​ភិរម្យ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៩ ជនជាតិខ្មែរ​។​

​ចំណែក​វត្ថុតាង​ដកហូត​សរុប​៖
• គ្រឿងញៀន​ប្រភេទ​កេ​តា​មីន​(Ketamine) ទម្ងន់​២០៧៦​ក្រាម (២​គីឡូ ៧៦​ក្រាម​)
• សារធាតុ​មិន​ច្បាស់ ទម្ងន់​១០៦៨៨,៣៤​ក្រាម (១០​គីឡូ ៦៨៨,៣៤​ក្រាម​)
• ឧបករណ៍​កែច្នៃ​គ្រឿងញៀន​មួ​ួ​យ​ចំនួន​ធំ​
• អាវុធខ្លី​០១​ដើម​។​

​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close