កូឡុំប៊ី៖ ការធ្វើចំណាកស្រុកទៅកាន់អាមេរិក ធ្លាក់ចុះ៦០%
រដ្ឋមន្ត្រីប្រទេសកូឡុំប៊ី បាននិយាយថា ការដឹកជញ្ជូនជនចំណាកស្រុក ឆ្លងកាត់ព្រៃ Darien ចូលទៅសហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងគំហុក ខណៈដែលប្រទេសខ្លួន កំពុងសម្របសម្រួលបន្ថែម ជាមួយប្រទេសក្បែរខាង។
រដ្ឋមន្ត្រីការបរទេសកូឡុំប៊ី លោកស្រី Laura Sarabia បាននិយាយថា ការធ្វើចំណាកស្រុកទៅកាន់សហរដ្ឋអាមេរិក តាមរយៈតំបន់ព្រៃ Darien ដ៏គ្រោះថ្នាក់ នៅតាមព្រំដែនកូឡុំប៊ី-ប៉ាណាម៉ា បានធ្លាក់ចុះ ៦០% ។
លោកស្រីបន្តថា រដ្ឋាភិបាលកូឡុំប៊ី ក៏បានគូសបញ្ជាក់ពីតម្រូវការ សម្រាប់ «ផែនការសម្របសម្រួល» ជាមួយប្រទេសជិតខាង ដូចជា ប៉ាណាម៉ា និងវ៉េណេស៊ុយអេឡា ដើម្បីគ្រប់គ្រងលំហូរជនចំណាកស្រុក។
គោលនយោបាយអន្តោប្រវេសន៍ថ្មី របស់ប្រធានាធិបតីអាមេរិក Donald Trump កំពុងជះឥទ្ធិពលលើចរន្ដជនចំណាកស្រុក ដែលបង្កឱ្យមានបាតុភូតចំណាកស្រុក ដ៏បញ្ច្រាស ខណៈមនុស្សរាប់ពាន់នាក់ព្យាយាមត្រឡប់ ទៅប្រទេសកំណើតរបស់ពួកគេវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។