ខឹង​ម្តាយ​ឪពុក​ស្តី​ឲ្យ​ ​បុរស​ម្នាក់​បើករថយន្ត​ដេញ​បុក​អ្នកភូមិ​បឹងសាឡាង​ស្លាប់​ម្នាក់​ ​និង​របួសធ្ងន់​ស្រាល៦នាក់​

​យ៉ាងហោចណាស់​ក៏​មាន​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​ ​និង​មនុស្សក្មេង​ចាស់​ប្រុសស្រី៦នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​សង្រ្គោះ​បន្ទាន់​ ​ខ​ណះ​ពេល​អ្នកភូមិ​ជា​ច្រើ​នាក់​កំពុងតែ​ជួបជុំគ្នា​ចាក់​ធុង​បាស់​រាំ​លេង​កំសាន្ត​ក្នុង​ពិធីបុណ្យ​ភូមិ​ ​ហើយក៏​មាន​បុរស​ម្នាក់​បាន​បើក​រថ​យន្ត​លុច​ស៊ី​សមួយ​គ្រឿង​ដេញ​បុក​អ្នកភូមិ​តែម្តង​។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ​ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១២ថ្ងៃត្រង់​ ​ថ្ងៃទី២៨​ ​ខែមីនា​ឆ្នាំ២០១៩​ ​ស្ថិតនៅ​ចំនុច​ផ្លូវលំ​ភូមិ៤​ ​សង្កាត់​បឹងសាឡាង​ ​ខណ្ឌទួលគោក​ ​រាជធាន​ភ្នំពេញ​។​

​តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យដឹង​ថា​ ​មុន​ពេល​កើតហេតុ​ ​អ្នកភូមិ​បឹងសាឡាង​ជាច្រើន​នាក់​បាន​ជួប​ជំុ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​ភូមិ​ ​ដោយធ្វើ​ម្ហូប​ហូបចុក​ចាក់​ធុង​បាស់​រាំ​លេង​កំសាន្ត​ ​ដោយមាន​ការចូលរួម​ពី​ជ​នប​ង្ករ​ផង​ដែរ​។​ ​ក្រោយមក​ជន​បង្ក​បាន​ផឹកស្រា​បៀ​អស់២កំប៉ុង​ ​ហើយក៏​ត្រលប់​ទៅផ្ទះ​វិញ​ ​និង​បាន​បើក​រថ​យន្ត​លុច​ស៊ី​សមួយ​គ្រឿង​ជិះ​បំ​បុក​អ្នកភូមិ​ដែល​កំ​កំពុងតែ​រាំ​លេងសប្បាយ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅនឹង​កន្លែង​កើតហេតុ​ ​ចំណែក​មនុស្សក្មេង​ចាស់​ប្រុសស្រី៦នាក់​ទៀត​រង​របួសធ្ងន់​ ​និង​ស្រាល​។​

​ក្រោយ​កើតហេតុ​ ​សមត្ថកិច្ច​ខណ្ឌទួលគោក​បាន​ចុះទៅ​ដល់កន្លែង​កើតហេតុ​ ​រួច​ឃាត់ខ្លួន​ជន​បង្ក​យក​ទៅ​អធិការដ្ឋាន​ខណ្ឌទួលគោក​ដែល​នៅ​ក្បែរ​នោះ​ ​និង​បន្ត​យក​ទៅ​កាន់​ការិយ​ល័យ​ចរាចរ​ណ៏​ជើងគោក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close