សន្តិសុខសង្គម

គួរឲ្យ​អាសូរ​ណាស់​!​ ​ទារក​ទើបនឹង​កើត​ ​ត្រូវ​គេ​យក​ច្រក​ថង់​ ​បោះ​ចូលក្នុង​ស្ទឹង​សៀមរាប​

សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ ​នៅ​ព្រឹ​ក​ថ្ងៃ​ព្រ​ហស្ប​ត្តិ​នេះ​ ​គេ​បាន​ប្រទះឃើញ​សាកសព​ទារក​ម្នាក់​ ​ត្រូវ​គេ​ច្រក​ថង់​បណ្តែត​តាម​ដងស្ទឹង​សៀមរាប​ ​គួរឲ្យ​អាសូរ​បំផុត​។​

​លោក​ ​ពួល​ ​ពៃ​ ​ដែល​ជា​បុគ្គលិក​ថែ​សួន​តាម​មាត់​ស្ទឹង​ ​បាន​ថ្លែងប្រាប់​សមត្ថកិច្ច​ថា​ ​ខណៈ​ខ្លួន​កំពុងតែ​ជិះទូក​សំអាត​ស្ទឹង​ ​ស្រាប់តែ​ឃើញ​ថង់​ធំ​មួយ​ពណ៌ក្រហម​ ​និង​មាន​ថង់​នៅ​ខាងក្នុង​ពណ៌ផ្ទៃមេឃ​។​ ​ពេលនោះ​ខ្លួន​បាន​ចាប់​លើក​ថង់​ឡើង​ ​ស្រាប់តែ​ប៉ះ​ក្បាល​កូនក្មេង​បន្ទាប់មក​ខ្លួន​ក៏បាន​បើក​មើល​ ​រួច​ក៏​ឃើញ​ទារក​ប្រហែល​ទើបនឹង​កើត​ ​ត្រូវ​គេ​រុំ​ដោយ​កន្សែងពោះគោ​ពណ៌ក្រហម​ ​ទើប​ខ្លួន​យក​មក​លើគោក​ ​ហើយ​ពិនិត្យ​ម្ដងទៀត​បានដឹង​ថា​ ​ទារក​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ​ទើប​រាយការណ៍​មក​នគរបាល​មក​ពិនិត្យ​។​ ​

​តាម​សមត្ថកិច្ច​ថា​ ​សាកសព​ទារក​ដែល​ទើបនឹង​កើត​ ​មាន​សសេរ​អក្ស​បិទ​ជាប់នឹង​កន្សែងពោះគោ​ថា​ ​«​សេង​ ​សៀ​វមុី​»​ ​នៅ​លើ​ខ្លួន​សាកសព​ពុំ​មាន​ស្នា​ក​ស្នាម​អ្វី​ ​ដែល​គួរឲ្យ​កត់សំគាល់​ឡើយ​។​ ​ហើយ​បើ​តាម​ការ​សន្និដ្ឋាន​ ​សព​ទារក​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​មក​ទំលាក់​ក្នុងទឹក​ស្ទឹង​ ​ហើយ​បាន​ស្លាប់​ដោយសារ​ថប់ដង្ហើម​។​

​ក្រោយមក​សព​ទារក​នោះ​ ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​បញ្ចុះ​នៅ​ទី​បច្ឆា​រ​វត្ត​ព្រះឥន្ទ​កោ​សីហ៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close