កីឡា

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង​ ​និង​រដ្ឋបាល​ខេត្តបាត់ដំបង​ ​រៀបចំ​ព្រឹត្តិ​ការណ៍​ម៉ា​រ៉ា​តុន​ ​ឆ្នាំ២០១៩​ ​ដើម្បី​អបអរសាទរ​ ​ព្រឹត្តិ​ការណ៍​សង្ក្រាន្ត​បាត់ដំបង២០១៩​

​នៅ​ព្រឹក​ថ្ងៃទី​ ​២៩​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ខេត្តបាត់ដំបង​ ​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​បាត់ដំបង​ម៉ា​រ៉ា​តុន​ ​ឆ្នាំ២០១៩​ ​នៅ​បរិវេណ​មុខ​អាគារ​បេ​តិ​ក​ភ័​ណ្ឌ​សាលាខេត្ត​ ​ដែល​មាន​កិច្ចសហការ​រវាង​ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង​ ​និង​រដ្ឋបាល​ខេត្តបាត់ដំបង​។​

​សូមជម្រាប​ថា​ ​ព្រឹត្តិ​ការណ៍​ម៉ា​រ៉ា​តុន​ ​ឆ្នាំ២០១៩​ ​នេះ​បាន​រៀបចំឡើង​ជា​លើក​ទី៣ហើយ​ ​ដោយ​សហភាព​សហព័ន្ធ​យុវ​ជ​នក្ពុ​ជា​ខេត្តបាត់ដំបង​ ​និង​រដ្ឋបាល​ខេត្តបាត់ដំបង​ ​ក្នុង​គោលបំណង​ ​ចូលរួម​លើ​ស្ទួយ​វិស័យ​កីឡា​ ​បំផុស​ឲ្យ​យុវជន​ចេះ​ស្រលាញ់​កីឡា​ ​ព្រោះ​កីឡា​នាំមក​នៅ​សុខភាព​ល្អ​ ​ព្រមទាំង​ដើម្បី​អបអរសាទរ​ ​ព្រឹត្តិ​ការណ៍​សង្រ្កាន្ត​បាត់ដំបង​ ​ឆ្នាំ២០១៩​ ​ដែល​នឹង​រៀបចំឡើង​នៅ​បរិវេណ​វិទ្យាល័យ​នេត​យ៉ង​ ​ចាប់ពី​ថ្ងៃទី​ ​១២​ ​ដល់១៦​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close