សន្តិសុខសង្គម

ម្ដាយ​សព​និស្សិត​ស្រី​ ​ឌុំ​ ​រី​ដា​ ​ប្ដឹង​ទាមទារ​សំណង២០មុឺ​នដុល្លារ​ ​ពី​យុវតី​បើករថយន្ត​ ​Range​ ​Rover​

​យោង​តាម​ពាក្យ​បណ្តឹង​ ​របស់​លោកស្រី​ ​ផាត់​ ​ពៅ​ ​ម្ដាយ​សព​កញ្ញា​ ​ឌុំ​ ​រី​ដា​ ​បាន​បង្ហាញថា​ ​ករណី​រថយន្ត​ ​Range​ ​Rover​ ​បើកបរ​ដោយ​យុវតី​ ​យិន​ ​ម៉ា​ណា​ ​កូនស្រី​របស់​លោក​ ​យិន​ ​ហ្គិច​ ​ក្រុមប្រឹក្សា​ខេត្តសៀមរាប​ ​បុក​កូនស្រី​របស់​គាត់​បណ្តាល​ឲ្យ​ស្លាប់​នោះ​ ​គាត់​ប្តឹង​ទាមទារ​សំណង​រដ្ឋប្បវេណី​ពី​ជន​បង្ក​ចំនួន២០មុឺ​នដុល្លា​រអា​មេ​រិក​។​

​គួរ​បញ្ជាក់​ថា​ ​នៅ​ព្រឹក​ថ្ងៃទី២៩​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ ​យុវតី​ ​យិន​ ​ម៉ា​ណា​ ​ត្រូវ​បាន​លោក​ ​យិន​ ​ហ្គិច​ ​ដែល​ជា​ឪពុក​នាំមក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​រសៀល​ថ្ងៃទី២៦​ ​ខែមីនា​ ​ដោយសារ​យុវតី​រូប​នោះ​បាន​បើករថយន្ត​ទំនើប​ ​Range​ ​Rover​ ​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ​ ​2AF​-​7777​ ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ​បុក​យុវ​សិស្ស​ ​ឌុំ​ ​រី​ដា​ ​ពេញទំហឹង​ ​ខណៈ​យុវ​សិស្ស​ ​រី​ដា​ ​កំពុង​បើក​ម៉ូតូ​តាម​ដងផ្លូវ​ ​បណ្តាល​ឲ្យ​ប៉ើង​ទៅ​បុក​នឹង​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​ស្លាប់​នៅ​ហ្នឹង​កន្លែង​។​

​ក្រោយពី​បុក​រួច​ ​ម្ចាស់​រថយន្ត​ ​Range​ ​Rover​ ​បាន​បោះពួយ​ទៅបាត់​។​ ​តែ​យ៉ាងណា​ ​សកម្មភាព​នោះ​ត្រូវ​បាន​ថត​ជាប់​ដោយ​កា​ម៉េ​រ៉ា​សុវត្ថិភាព​ ​ហើយ​សមត្ថកិច្ច​បាន​រក​ឃើញ​រថយន្ត​នោះ​នៅ​យប់​ថ្ងៃ​ដដែល​ ​ព្រមទាំង​កំណត់​បាន​ម្ចាស់​រថយន្ត​ថែមទៀត​។​

​យ៉ាងណាក៏ដោយ​ ​ករណី​គ្រោះថ្នាក់​ ​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​មហាជន​ ​ក៏ដូចជា​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close