វ៉េស្ទឡា​ញន៍​ ​និង​ក្លិប​បាល់ទាត់​បឹង​កេត​ ​ចុះ​អនុស្សរណៈ​យោគយល់​លើ​ការ​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​ថ្នាល​វ៉េស្​ទឡា​ញន៍​ឱ្យ​កាន់តែ​ប្រសើរ​

​ក្រុមហ៊ុន​ ​វ៉េស្ទឡា​ញន៍​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​ដែល​មាន​សាលារៀន​ ​វ៉េស្ទឡា​ញន៍​ ​និង​សាលារៀន​ ​ណ​ត្ស​ឡា​ញន៍​ ​បាន​ស្ម័គ្រចិត្ត​រួមគ្នា​ជាមួយ​ក្លិប​បាល់ទាត់​កម្រិត​អាជីព​ ​បឹង​កេត​ ​ដោយ​បាន​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​យោគយល់​ ​កាលពី​ល្ងាច​ថ្ងៃទី៣០​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នៅ​ ​សាខា​សាលា​រៀ​នវ៉េស្ទ​ឡា​ញន៍​ ​ស្ថិតនៅ​សង្កាត់​ទឹកល្អក់​ ​ខណ្ឌទួលគោក​ ​រាជធានី​ភ្នំពេញ​ ​ដើម្បី​រៀបចំ​ការ​បណ្តុះបណ្តាល​ ​និង​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​ថ្នាល​យុវជន​របស់​វ៉េស្​ទឡា​ញន៍​ឱ្យ​ត្រឹមត្រូវ​បាន​ក្បួន​បច្ចេកទេស​បាល់ទាត់​។​

​លោក​ ​ប៉ិច​ ​បូ​ឡែន​ ​ប្រធាន​នាយក​ប្រតិបត្តិ​ ​ក្រុម​ហ៊ុន​វេស្ទឡា​ញន៍​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​បាន​បង្ហាញ​ពី​គោលបំណង​របស់​ខ្លួន​ ​ក្នុង​ឆន្ទៈ​ចង់ឱ្យ​សិស្សានុសិស្ស​របស់​ខ្លួន​ទទួល​បាន​ឱកាស​បណ្តុះបណ្តាល​កីឡាបាល់ទាត់​ពី​ក្លិប​ ​អាជីព​បឹង​កេត​ ​តាម​ស្តង់ដារ​បច្ចេកទេស​។​ ​លោក​បាន​បន្ដ​ថា​ ​ជា​ធម្មតា​ ​សកម្មភាព​នៅក្នុង​វិស័យ​អប់រំ​តែងតែ​ពាក់ព័ន្ធ​គ្នា​យ៉ាង​ជិត​ ​ស្និទ្ធ​ជាមួយ​វិស័យ​កីឡា​ ​និង​សិល្បៈ​ជាដើម​ ​ដោយសា​លា​រៀន​ ​វ៉េស្ទឡា​ញន៍​ ​និង​សាលារៀន​ណ​ត្ស​ឡា​ញន៍​ ​កំពុង​ធ្វើ​បាន​ល្អ​ប្រសើរ​ ​ដែល​មាន​ទាំង​សិល្បៈ​ ​និងកីឡា​។​ ​ទន្ទឹម​នេះ​ ​ដោយសារតែ​យើង​បាន​មើលឃើញ​ពី​ការ​សន្ទុះ​រីកចម្រើន​ជាបន្តបន្ទាប់​ ​ដោយ​បច្ចប្បន្ន​មាន​កីឡាករ​នៅ​សាខា​ជាង១០​ ​មាន​ជាង២០០នាក់​ ​ទើប​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ ​សម្រេចចិត្ត​ចាប់ដៃ​គូ​ជាមួយ​បឹង​កេត​ ​ដើម្បី​ឱ្យ​មាន​បច្ចេកទេស​កាន់តែ​ល្អ​ប្រសើរ​។​ ​លោក​បន្ថែម​ទៀត​ថា​ ​បើសិនជា​សិស្សានុសិស្ស​ ​ទាំងអស់​នេះ​ចង់​ក្លាយជា​កីឡាករ​អាជីព​ ​នា​ថ្ងៃ​អនាគត​អាច​បន្ត​ហ្វឹក​ហ្វា​ត់​ ​ជាមួយ​បឹង​កេត​បាន​ ​ហើយ​ប្រសិនបើ​ពួកគាត់​មិន​ចង់​ក្លាយជា​កីឡាករ​អាជីព​ទេ​នោះ​ ​ក៏​ពួកគាត់​អាច​ហ្វឹកហាត់​ ​និង​លេង​កីឡា​ដើម្បី​សុខភាព​ ​និង​លេង​តាម​ក្បួនខ្នាត​ត្រឹមត្រូវ​នៃ​បច្ចេកទេស​បាល់ទាត់​ផង​ដែរ​។​ ​លោក​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ចាប់ដៃ​គូ​ជាមួយ​ ​បឹង​កេត​នោះ​ ​ព្រោះ​លោក​បាន​មើលឃើញ​ពី​បឹង​កេត​តែងតែ​ឧស្សាហ៍​ ​ធ្វើ​កិច្ចការ​សង្គម​នានា​ ​ជាពិសេស​គឺ​សិស្សានុសិស្ស​របស់​លោក​ស្រឡាញ់​បឹង​កេត​ច្រើនជាង​។​

លោកស្រី​ ​ពុធ​ ​ធីតា​ ​ប្រធាន​នាយក​ប្រតិបត្តិ​ ​នៃ​ក្លិប​កីឡាបាល់ទាត់​បឹង​កេត​បាន​សម្តែង​នូវ​ក្តី​រីករាយ​ ​ដែល​ក្លិប​បឹង​កេត​បាន​ចាប់ដៃ​គូ​ជាមួយ​ ​វ៉េស្ទឡា​ញន៍​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​ដើម្បី​ផ្តល់​គ្រូបង្វឹក​ផ្តល់​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ​ជូន​ដល់​កីឡាករ​ ​ដែល​ជា​សិស្ស​របស់​វ៉េស្ទឡា​ញន៍​។​ ​លោកស្រី​បន្ថែម​ថា​ ​នេះ​ដោយសារ​ការ​មើលឃើញ​ពី​ ​គុណភាព​នៃ​វិស័យ​អប់រំ​របស់​ក្រុមហ៊ុន​នេះ​ឈានមុខ​គេ​នៅ​កម្ពុជា​ ​ហើយ​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​គោលដៅ​ឱ្យ​ថ្នាល​ ​យុវជន​របស់​ខ្លួន​ឱ្យ​ទទួល​បាន​បច្ចេកទេស​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​។​

​លោក​ ​បែ​ ​មករា​ ​អ្នកចាត់ការ​ទូទៅ​ក្លឹប​បឹង​កេត​បញ្ជាក់​ដែរ​ថា​ ​ក្លិប​បឹង​កេត​នឹង​បើក​វគ្គ​បណ្តុះ​បណ្តាល​ខ្លី​ៗ​ជូន​ដល់​គ្រូបង្វឹក​ជាបន្តបន្ទាប់​ ​ហើយ​បឹង​កេត​ក៏បាន​តាមដាន​ការប្រកួត​ពានរង្វាន់​ ​វ៉េស្ទឡា​ញន៍​ ​ឆ្នាំ២០១៩​ ​មក​ពីសា​ខា​ទាំង១០​ ​ដែល​ធ្វើជា​រៀងរាល់​ឆ្នាំ​ដែរ​ ​ក្រៅពី​នេះ​លោក​នឹង​រៀបចំ​ការប្រកួត​ពានរង្វាន់​នានា​បន្ថែម​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close