ស្ត្រីជន​ថៃ​ម្នាក់ ចូលមក​កម្ពុជា​ខុសច្បាប់ និង​ត្រូវបញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​

​ខេត្តបាត់ដំបង​៖ កាលពី​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២១ កម្លាំង​ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​បញ្ជូន​ស្ត្រី​ជា​ជន​ថៃ​ម្នាក់ ដែល​បាន​លួច​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​គីឡូ​១៣ ដោយ​ខុសច្បាប់ ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ស្របតាម​វិធាន​សុខាភិបាល​។​

​ស្ត្រីជន​បរទេស​ខាងលើ ឈ្មោះ ខុង​ក្រា​ថូ​ក សុ​ផា អាយុ​២៦​ឆ្នាំ រសនៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ មិនមាន​ពាក់ព័ន្ធ​ករណី​ឆ្លង​ជម្ងឺ​កូ​វីត​១៩​ទេ​។​

​ស្រី្ត​រូបនេះ ត្រូវបាន​ទទួល​នូវ​ការផាកពិន័យ​ស្របតាម​អនុ​ក្រិ​ត្យ​របស់​រាជរដ្ឋាភិបាល និង​ត្រូវបាន​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close