ស្ត្រីជនថៃម្នាក់ ចូលមកកម្ពុជាខុសច្បាប់ និងត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ កម្លាំងស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជូនស្ត្រីជាជនថៃម្នាក់ ដែលបានលួចឆ្លងដែនចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិគីឡូ១៣ ដោយខុសច្បាប់ ទៅធ្វើចត្តាឡីស័កស្របតាមវិធានសុខាភិបាល។
ស្ត្រីជនបរទេសខាងលើ ឈ្មោះ ខុងក្រាថូក សុផា អាយុ២៦ឆ្នាំ រសនៅខេត្តស្រះកែវ ប្រទេសថៃ មិនមានពាក់ព័ន្ធករណីឆ្លងជម្ងឺកូវីត១៩ទេ។
ស្រី្តរូបនេះ ត្រូវបានទទួលនូវការផាកពិន័យស្របតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល និងត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។