ប្រវត្តិសហគមន៍ភូមិអណ្តែតទឹក កំពង់លួង ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ តាមប្រសាសន៍ លោកតា ប៉ាច់ ប៉ុន ជាព្រឹទ្ធាចារ្យម្នាក់អាយុ៦៣ឆ្នាំ រស់នៅភូមិបន្ទាយក្រង ស្រុកក្រគរ បានឱ្យដឹងថា៖ កាលដើមឡើយ កំពង់លួង គឺជាកំពង់ទឹករបស់ស្តេច សម្រាប់ចតទូក ទូកក្តោង ឬសំពៅ តាំងពីមុនរជ្ជកាលស្តេច ច័ន្ទរាជា មកម្ល៉េះ។
លុះមកដល់រជ្ជកាលស្តេចច័ន្ទរាជា កំពង់នោះក៏នៅជាកំពង់សំចតរបស់ស្តេចដដែល (យើងបានធ្វើសឹកសង្គ្រាមជាមួយសៀម ពេលនោះសៀមបានលើកទ័ពមកវាយយកបន្ទាយលង្វែកក្នុងឆ្នាំ ១៥៣០ តែពុំបានសម្រេច) ។
ម្យ៉ាងវិញទៀត ក្នុងដំណាក់កាលកើតសង្គ្រាម ព្រះច័ន្ទរាជា បានភៀសខ្លួនច្រើនលើកច្រើនសារ មកគង់ប្រថាប់នៅខេត្តពោធិ៍សាត់(កាលពីដើម គេហៅថាខេត្តក្រគរ) ដោយយាងតាមទូក ទូកក្តោង សំពៅ (យាងតាមបឹងទន្លេសាប មកសំចតកំពង់លួងក្នុងស្រុកក្រគរ) ឬតាមជើងគោក ដោយ សេះ ដំរី រទេះគោ រទេះសេះ ដែលរហូតមកដល់សព្វថ្ងៃ មានកន្លែងខ្លះ ហៅថា “ផ្លូវហ្លួង” ដើម្បីព្រះអង្គមកប្រថាប់នៅទីនេះ បន់ស្រន់ដល់វីរបុរសខ្មែរ ឧកញ៉ា ឃ្លាំង មឿង និងតាមបណ្តាវត្តដែលខ្លាំងពូកែ ដូចជា វត្តពោធិ៍មានបុណ្យ វត្តបាកាន ដែលជាវត្តខ្លាំងពូកែ ល្បីល្បាញក្នុងទឹកដីខេត្តពោធិ៍សាត់។ មានពេលខ្លះព្រះអង្គយាងមកលំហែកាយមួយរយៈ តាមកាលនឹងវេលាដែលអាចយាងមកបាន។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។