ឧ​ត្ត​ម​សេនិយ៍​ត្រី អ៊ី ចំរើន ឧ​ប​ត្ថ​ម្ព​ថវិការ​ដើម្បី​ជួយ​សំរួល​ក្នុងការ​ព្យាបាល​ជំងឺ​

​លោក ឧ​ត្ត​ម​សេនិយ៍​ត្រី អ៊ី ចំរើន នាយ​ប៉ុ​ស្តិ៏​នគរបាល​ច្រកទ្វា​ព្រំដែន​អន្តរជាតិ អូ​យា​ដាវ ។ បាន​ដឹកនាំ​កំលាំង​មន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ​លោក វរៈសេនិយ៍​ត្រី ពក ភា​រុន ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​ខេត្ត ស្ទឹងត្រែង ក្នុងនោះ​លោក​បាន ឧ​ប​ត្ថ​ម្ព្ព​ថវិកា​ផ្ទាល់ខ្លួន​ចំនួន 1000$  ​នាយរង​ប៉ុស្តិ នាយផ្នែក រង​ផ្នែក និង មន្ត្រី​ទាង​អស់ ឧ​ប​ត្ថ​ម្ព​ថវិការ​ផ្ទាល់ខ្លួន​បាន​ចំនួន 3000000៛ (​បី​លាន​រៀន​)​ដើម្បី​ជួយ​សំរួល​ក្នុងការ​ព្យាបាល​ជំងឺ​។​

​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី អី ចំរើន​មេ​ប៉ុស្តិ៍​ទ្វេភាគី​អន្តរជាតិ​អូរ​យ៉ា​ដាវ​និង​សហការី​បាន​សំដែង​នូវ​ក្តី​អាណិតអាសូរ​ដល់​លោក​វិ​រះ​សេនី​យ៏​ត្រី​ពក​ភា​រុន​ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​បើទោះបី​លោក​និង​មន្ត្រី​ច្រកទ្វារ​រវល់​យ៉ាងណា​ក៏​មិន​ភ្លេច​មក​មេ​ី​ល​និង​សាកសួរ​សុខទុក្ខ​ពី​ស្តា​ន​ភាព​ជំងឺ​របស់លោក​វិ​រះ​សេនី​យ៏​ពក​ភា​រុន​ឡើយ​។​

​នៅក្នុង​ថ្ងៃនេះ​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី អ៊ី ចំរើន​ប្រធាន​ច្រកទ្វារ​ទ្វេភាគី​អន្តរជាតិ​អូរ​យ៉ា​ដាវ​មានតែ​បន់ស្រន់​សូមអោយ​លោក​ពក​ភា​រុន​ឆាប់​បានជា​សះស្បើយ​ពី​ជំងឺ​បាន​ចូល​បម្រើ​ការងារ​ដូចៗ​មុន​។​លោក​ឧ​ត្ត​ម​ស​នី​យ៏​ត្រី​បាន​បន្តថា​ទោះបី​ថវិកា​តិចតួច​ស្តី​ក៏​លោក​និង​មន្ត្រី​ទាំងអស់​មានចិត្ត​សម្បាយ​រីករាយ​ក្នុងនាម​ជា​មិត្ត​រួម​អាវុធ​រួមសុខ​រួមទុក្ខ​ជាមួយនិង​សូមអោយ​ឆាប់​ជា​ពី​ជំងឺ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close