ភ្នំ​ក្រោម គឺជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​ប្រវត្តិសាស្ត្រ ដែល​យើង​ពុំគួរ​មើលរំលង

​ខេត្តសៀមរាប​៖ សម្រាប់​ថ្ងៃ​ឈប់សម្រាក យើង​អាច​ទៅ​ទស្សនា​ព្រះអាទិត្យ​អស់​ស្ដ​ង្គ​ត​ពីលើ​កំពូលភ្នំ គួបផ្សំ​ជាមួយ​ទេសភាព​វាលស្រែ​ដ៏​ខៀវស្រងាត់​ដាច់​កន្ទុយភ្នែក និង​គយគន់​បឹង​ទន្លេសាប​ពី​ចម្ងាយ សូមកុំ​ខកខាន​ក្នុងការ​មក​ទស្សនា​ភ្នំ​ក្រោម នា​រដូវវស្សា​ដើម្បី​បានឃើញ​នៅ​ផ្ទាំងទស្សនីយភាព​នេះ​។​

​ភ្នំ​ក្រោម គឺជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ដែល​ភ្ញៀវទេសចរ​គ្រប់រូប​ពុំគួរ​មើលរំលង ពេលធ្វើ​ដំនើរ​កម្សាន្ត​មកកាន់​ខេត្តសៀមរាប​។ ​ទីនេះ​ក៏​ជា​កន្លែង​ដែល​ល្អ​បំផុត​ក្នុងការ​គយគន់​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​នៃ​ប្រាសាទបុរាណ និង​ទេសភាព​វាលស្រែ​យ៉ាង​ធំ​ល្វឹងល្វើយ ជាមួយ​ព្រះអាទិត្យ​រៀប​លិច​ផងដែរ​។​

​ភ្នំ​ក្រោម​មាន​ចម្ងាយ​ប្រហែល 10 គីឡូម៉ែត្រ ស្ថិតនៅ​ខាងត្បូង​ក្រុង​សៀមរាប និង​ខាងជើង​បឹង​ទន្លេសាប​។ នៅលើ​កំពូលភ្នំ​មាន​ប្រាសាទ​មួយក្រុម​ដែល​បាន​សាងសង់ឡើង​ពី​ថ្មភក់ នៅ​ចុង​សតវត្ស​ទី​9 និង​ដើម្បី​សតវត្ស​ទី​10 ក្នុង​រជ្ជកាល​ព្រះបាទ​យ​សោ​វរ្ម័នទី​១​។​

​ភ្ញៀវទេសចរ​ទាំងអស់​អាចធ្វើ​ដំណើរ​ទៅលើ​កំពូលភ្នំ​បាន​តាមរយៈ​ការ​ថ្មើរជើង​តាម​ជណ្ដើរ ឬ​បើសិន​លោកអ្នក​មិន​ចង់​ចំនាយ​កំលាំង​ច្រើន​ក្នុង​ការដើរ យើង​សូម​ណែនាំ​អោយ​លោកអ្នក​ធ្វើដំណើរ​ដោយ​ប្រើប្រាស់​យាន្ត​ជំនិះ​ផ្ទាល់ខ្លួន​ផ្សេងៗ​ដូចជា​ឡាន ម៉ូតូ តាមផ្លូវ​កៅស៊ូ​ឡើងដល់​កំពូលភ្នំ​តែម្ដង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close