“ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ក្រសួងអំពាវនាវដល់អាជីវកម្មទេសចរណ៍ទាំងអស់ អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ឲ្យបានខ្ជាប់ខ្ជួន
ភ្នំពេញ៖ ក្រសួងទេសចរណ៍ សូមធ្វើការអំពាវនាវ សូមក្រើនរំលឹកសារជាថ្មី ដល់ម្ចាស់អាជីវកម្មរមណីយដ្ឋានទេសចរណ៍ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តទាំងអស់ សូមយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំស្របតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួនប្រកបដោយស្មារតីទទួលខុសត្រូវ។
ក្នុងនោះ រួមមាន៖ ការលាងសម្អាតដៃនិងអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាព ត្រូវវាស់កម្តៅរាល់អ្នកចេញចូល ត្រូវពាក់ម៉ាស ត្រូវសម្អាតបរិវេណបន្ទប់ទឹក និងទីតាំងនានាដែលភ្ញៀវទេសចរប្រើប្រាស់ញឹកញាប់ឲ្យបានជាប់ជាប្រចាំនិងឲ្យបានត្រឹមត្រូវ និងត្រូវអនុវត្តតាមវិធានការណែនាំសំខាន់ៗមួយចំនួនទៀត ស្របតាមខ្លឹមសារក្រមប្រតិបត្តិ ស្ដីពីវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មរមណីយដ្ឋានទេសចរណ៍ទាំងអស់ក្នុងនោះក្រសួងទេសចរណ៍សូមធ្វើការអំពាវនាវពីភ្ញៀវទេសចរសហការចូលរួមចុះឈ្មោះក្នុងពេលចូលក្នុងអាជីវកម្មរមណីយដ្ឋានទេសចរណ៍នានា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។