រុស្ស៊ី បង្កើត​សមត្ថភាព​យោធា តាមរយៈ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​

​កម្លាំង​ទាហាន​រុស្ស៊ី​បាន​ពង្រឹងសមត្ថភាព ដោយ​បានធ្វើ​សមយុទ្ធ​កម្លាំងចម្រុះ​បាញ់​គ្រាប់​ពិត​នៅ​តំបន់ Volga គ្រប់​ដណ្តប់​ដោយ​ព្រិល​ធ្លាក់​យ៉ាង​ក្រាស់​។ កម្លាំង​ទាហាន រុស្ស៊ី​ដែលមាន កម្លាំង​ទា​ហារ​រថក្រោះ រថពាសដែក និង​កម្លាំង​កាំជ្រួច​មី​ស៊ី​ល ព្រមទាំង​ទាហានជើងគោក ចូលរួម​ក្នុង​ការធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​តំ​នប់​Volga​។​

​តាម​ការប្រកាស​របស់​ក្រសួងការពារជាតិ​រុស​ស្សី ការធ្វើ​សមយុទ្ធ ទ្រង់ទ្រាយ​ធំ ស្ថិតនៅ​តំបន់​Volga ដោយមាន​ទាហាន​ជាង ១​ម៉ឺ​នាក់​ចូ​រួម​។ ក្រៅពីនេះ​ក៏មាន​ការធ្វើ​សមយុទ្ធ​នៅ​តំបន់​Samara, Penza, Saratov, Orenburg និង​សាធារណរដ្ឋ Bashkortostan ផងដែរ​។​

​គោលដៅ​នៃ​ការធ្វើ​សមយុទ្ធ​គឺ​បង្កើន​សមត្ថភាព​របស់​កម្លាំង​ទាហាន ក៏ដូចជា​សម្ភារ​អាវុធ​ទំនើបៗ ដែល​អាច​ការពារ វាយប្រហារ គោលដៅ​បានល្អ​បំផុត​។​នៅក្នុង​ម​យុទ្ធ​នោះ​មាន​រថក្រោះ T-72B3 រថពាសដែក BTR-82AM, BMP-2M ។​ក្រៅពីនេះ​ក៏មាន​រថយន្ត Tiger-M SpN ប្រើប្រាស់​កាំភ្លើងត្បាល 2S12 “Sani” និង​កាំភ្លើង​ធំ​152 mm “Msta-S”​។ នៅក្នុង​តំបន់​ហ្វឹកហាត់ Totsky និង Roshchinsky បានចាប់ផ្តើម​ហ្វឹកហាត់ សហការ ធ្វើសង្គ្រាម រវាង​បណ្តា​កងពល និង​យុទ្ធសាស្ត្រ ក្នុងការ​បាញ់ប្រហារ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close