ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ កើនឡើង​ជាង ៦៧​លាន​នាក់​ហើយ នៅ​ទូទាំង​ពិភពលោក

​បរទេស​៖ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ កូ​វីដ​១៩ បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៦៧​លាន​៣៨​ម៉ឺន​៥​ពាន់​២៨៥​ករណី ក្នុងនោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៥៤​ម៉ឺន​១​ពាន់​៦៣៨​នាក់​ស្លាប់ និង ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៤៦​លាន​៥៧​ម៉ឺន​៨​ពាន់​៨៩៧​នាក់​នៅ​ទូទាំង​សកលលោក នេះ​បើតាម​គេហទំព័រ​អន្តរជាតិ Worldometers នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០​។

​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ កូ​វីដ​១៩ ច្រើនជាងគេ ដោយមាន​អ្នក​ឆ្លង​ចំនួន​១៥​លាន​១៥​ម៉ឺន​៩​ពាន់​៥២៩​នាក់ ស្លាប់​ចំនួន​២៨​ម៉ឺន​៨​ពាន់​៩០៦​នាក់ និង​ជាសះស្បើយ​ចំនួន​៨​លាន​៨៥​ម៉ឺន​៥​ពាន់​៥៩៣​នាក់ ។
​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ កូ​វីដ​១៩ គឺ​ប្រទេស​ឥណ្ឌា ដោយមាន​អ្នក​ឆ្លង​ចំនួន​៩​លាន​៦៧​ម៉ឺន​៦​ពាន់​៨០១​នាក់ ស្លាប់​ចំនួន​១៤​ម៉ឺន​៥៩០​នាក់ និង​ជាសះស្បើយ​៩​លាន​១៣​ម៉ឺន​៨​ពាន់​១៧១​នាក់ ។​

​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ប្រេ​ស៊ី​ល ដោយមាន​អ្នក​ឆ្លង​ចំនួន ៦​លាន​៦០​ម៉ឺន​៣​ពាន់​៥៤០​នាក់ ស្លាប់​១៧​ម៉ឺន​៦​ពាន់​៩៦២​នាក់ និង​ជាសះស្បើយ​៥​លាន​៧៧​ម៉ឺន​៦​ពាន់​១៨២​នាក់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close