ចាប់​ក្មេង​ទំនើង ១២​នាក់ ករណី​បង្ក​ហិង្សា​យ៉ាង​អនាធិបតេយ្យ​តាម​ដងផ្លូវ​

​ខេត្តកណ្ដាល​៖ កាលពី​យប់​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២០ នគរបាល​ខណ្ឌដូនពេញ បាន​ចាប់ខ្លួន​ក្មេង​ទំនើង​២​ក្រុម មាន​គ្នា​១២​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​ដេញ​វាយ​គ្នា​យ៉ាង​អនាធិបតេយ្យ តាម​បណ្តោយ​ផ្លូវ​សុរ៉ា​ម្រិ​ត ចំណុច​សាលា​ក​រុ​កោសល្យ​។​

​មន្ត្រីនគរបាល​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹងថា ក្មេង​ទំនើង​ទាំង​២​ក្រុម ជា​សិស្ស គឺ​ក្រុមទី​១ មាន​គ្នា​១០​នាក់ និង​មួយក្រុម​ទៀត មាន​គ្នា ២​នាក់​។

​ក្រោយពី​ធ្វើការ​បង្ក្រាបបាន​ហើយ កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ បាន​នាំ​ក្មេង​ទំនើង​ទាំង​២​ក្រុម​នេះ មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​បន្ត​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close