ឃាត់ខ្លួន​អ្នកញៀន​ល្បែង ៣​នាក់ នៅ​ស្រុក​ស្ទឹងត្រង់​

​ខេត្តកំពង់ចាម​៖ កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ បាន​ចុះបង្ក្រាប​ករណី​លួច​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់ និង​បាញ់អាប៉ោង​ដាក់​ប្រាក់​) នៅ​ចំណុច​ដីចំការ​ស្វាយចន្ទី ស្ថិតនៅ​ភូមិ​សំរោង ឃុំ​អូរ​ម្លូរ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣​នាក់​។​

​មុខសញ្ញា​ដែល​ឃាត់​បាន​នោះ ១-​ឈ្មោះ ហង់ នី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ២-​ឈ្មោះ ផន វណ្ណា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ និង​៣-​ឈ្មោះ ហោ សេង​ហា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​។ ចំណែក​វត្ថុតាង ដកហូត​បានរួម​មាន​៖ មាន់​ជល់​ងាប់​៤​ក្បាល ជញ្ជីង​ថ្លឹង​មាន់​១ ស៊ុ​ក្រុងមាន់​១០ ស្គុ​តរុំ​ខ្នាយ​មាន់​៦​ដុំ កន្ត្រក​ដាក់​មាន់​៤ កន្ធ​ន់​ទ្រចាន​អាប៉ោង​១ ផ្ទិ​ល​គ្របចាន​អាប៉ោង​១ ក្រណាត់​សង្វៀនមាន់​ពណ៌​ខ្មៅ​១ និង​ម៉ូតូ​៨​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close