ការចម្លង​វីរុស​កូ​វីដ​-១៩ តាម​ការ​កាន់​ក្រដាសប្រាក់ មាន​ប្រឡាក់​ទឹករំអិល ផ្លូវដង្ហើម​អ្នកមាន​វីរុស​កូ​វីដ​-១៩

​ភ្នំពេញ​៖ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​អ្នកនាំពាក្យ កាលពី​រសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ក្រៅពី​ការប៉ះពាល់​វត្ថុ​ប្រើប្រាស់​ដែល​អ្នកជំងឺ​កូ​វីដ​-១៩ បាន​កាន់​រួច​ហុច​បន្ត​មក​បុគ្គល​ម្នាក់ទៀត តាម​ការពន្យល់​ក្នុង​វីដេអូ​ឃ្លី​ប​ដែល​បាន ផ្សព្វផ្សាយ​ពី​ព្រឹក​មិញ​នេះ លោកជំទាវ​សុំ​ឆ្លើយ​នូវ​សំណួរ ដែល​បាន​សាកសួរ​មក​លោកជំទាវ​ពី​បងប្អូន​មួយចំនួន​លើ​ការចម្លង​តាម​ក្រដាស​ប្រាស់ នោះ លោកជំទាវ សូម​ជម្រាបជូន​ដូចតទៅ ៖

​ប្រសិនបើ​បុគ្គល​ដែលមាន​វីរុស​កូ​វីដ​-១៩ យកដៃ​គាត់​ជូត​ទឹករំអិល​ផ្លូវដង្ហើម ដូចជា សំបោរ ឫ​ស្លេស​ទឹកមាត់ ឬ​យកដៃ​ខ្ទប់មាត់​ពេល​ក្អក​កណ្តាស់ ហើយ​មិនបាន​លាងដៃ នឹង​សាប៊ូ ឬ​អាល់កុល ឬ​ទឹក​ជែ​ល​សម្រាប់​លាងដៃ ភ្លាមៗ​ទេនោះ រួច​យកដៃ​នោះមក​កាន់​ក្រដាសប្រាក់ គឺ​វីរុស​កូ​វីដ​-១៩ នឹង​តោង​លើ​ក្រដាស់​ប្រាស ហើយ​ក្រដាសប្រាក់​នោះ បាន​ហុច​បន្តទៅ​បុគ្គល​ម្នាក់ទៀត នៅពេលដែល​បុគ្គល​នោះ​ចាប់​កាន់​ក្រដាសប្រាក់ វីរុស​កូ​វីដ​-១៩ នឹង​តោង​មក​ដៃ​បុគ្គល​នោះ ហើយ​បុគ្គល​នោះ យកដៃ​ដែល​កាន់​ក្រដាស ប្រាក់​មាន​វីរុស​នេះ មក​ប៉ះ​ច្រមុះ មាត់ ភ្នែក ជាដើម ដែល​ធ្វើ​ឲ្យ​មានការ​ចម្លង​បាន​លឿន​ជាទីបំផុត ។ បន្ទាប់មក ក៏មាន​ការចម្លង​បន្តៗ​គ្នា ប្រសិនបើ​មិនបាន លាងដៃ ពាក់​ម៉ាស់ និង​មាន​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​។​

​សង្ឃឹមថា វីដេអូ ៥​ឃ្លី​ប​ដែល​បានចេញ​ផ្ស​យ​ព្រឹក​មិញ​នេះ នឹង​បាន​ជួយ​ដល់​ការចូលរួមរ​បស់បង​ប្អូន​ប្រជា​ល​រដ្ឋ ក្នុងការ​អនុវត្ត​ន៌​វិធានការ​សុខាភិបាល ដូច​បាន​ម្រា​ប​ជូន​រួច ហើយ​នេះ បាន​ត្រឹមត្រូវ និង​បាន​គ្រប់ៗ​គ្នា ដើម្បី​បញ្ចៀស​បាន​នូវ​ការចម្លង​ក្នុង​សហគម​ន៌​ទ្រង់ទ្រាយ​ធំ និង​កាត់ផ្តាច់​ខ្សែចម្លង​បន្ត​គ្នា នៅក្នុងពេល​បច្ចុប្បន្ននេះ​បាន​ផងដែរ​។ អរគុណ​ច្រើន​នូវ​រាល់​ការចូលរួម​ទាំងអស់គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close