អាជ្ញាធរថៃ អនុញ្ញាតិឲ្យរៀបចំពិធីឆ្លងឆ្នាំថ្មី ទោះមានករណីឆ្លងកូវីដ១៩ថ្មី ក្នុងសហគមន៍ក៏ដោយ
ថៃ៖ ទោះបីជាមានការឆ្លងក្នុងសហគមន៍ជាថ្មី នៅប្រទេសថៃ ថ្មីៗនេះ ពោលគឺផ្ទុះក្នុងសហគមន៍៣លើកមកហើយក៏ដោយ សកម្មភាពអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ នាពេលខាងមុខនេះ នឹងត្រូវរៀបចំបានតាមការគ្រោងទុក ប៉ុន្តែត្រូវអនុវត្តតាមស្តង់ដារសុវត្ថិភាពសុខភាព នេះបើតាមឧត្តមសេនីយ៍ Nattaphon Narkphanit ប្រធានគណៈគ្រប់គ្រងជំងឺកូវីដ១៩ (CCSA) ក្នុងប្រេទេសថៃ បញ្ជាក់ ដោយផ្អែកតាមការបន្ធូរបន្ថយភាពរឹតបន្តឹងខ្លះៗ។
លោកថា គណៈកម្មការនឹងប្រជុំទៀត នាថ្ងៃចន្ទនេះ ជាមួយនឹងវិធានការក្រសួងការបរទេសដែលត្រូបន្ធូរបន្ថយការរឹតត្បិតមួយចំនួន សម្រាប់ជនបរទេសចូលមកប្រទេសថៃ បើទោះបីជាសុវត្ថិភាពសុខភាពសាធារណៈនៅតែជាក្តីកង្វល់អាទិភាពក៏ដោយ។
បើតាមប្រភពថា សកម្មភាពឆ្លងឆ្នាំថ្មីនាពេលខាងមុខ ដែលរួមមានទាំងការរាប់ថយក្រោយ (Countdown) ជុំគ្នា ក៏ត្រូវស្ថិតក្រោមវិធានការសុខាភិបាលតឹងរឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
លោកនាយករដ្ឋមន្ត្រីថៃ ថ្មីៗនេះ បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់បង្កើនវិធានការប្រឆាំងកូវីដ១៩ ជាពិសេស នៅខេត្តស្ថិតនៅភាគខាងជើង ដែលទើបផ្ទុះករណីថ្មីៗ ទាក់ទងនឹងជនជាតិថៃបានចូលមកប្រទេសឆ្លងព្រំដែន ដោយខុសច្បាប់ ពីក្រុង Tachileik នៃប្រទេសមីយ៉ាន់ម៉ា។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវតាមដានរកអ្នកប្រាស្រ័យទាក់ទងនឹងអ្នកផ្ទុកកូវីដ១៩ទាំងនោះឲ្យបាន ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកទេសចរណ៍ដែលមានផែនការមកចូលរួមពិធីបុណ្យគ្រីស្មាក់ និងបុណ្យចូលឆ្នាំថ្មី នៅប្រទេសថៃ ចាប់ពីថ្ងៃទី១០ ដល់ ១៣ ធ្នូ ២០២០៕
ប្រភពពីបាងកកប៉ុស្តិ៍
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។