ឯកឧត្តម គួច ចំរើន ចុះ​ពិនិត្យមើល​សកម្មភាព​អ៊ុត​បេ​ទី​ម​លើផ្លូវ​ទាំង ៣៤​ខ្សែ ក្នុង​ខេត្ត​ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យមើល​សកម្មភាព​អ៊ុត​បេ​ទី​ម​លើផ្លូវ​ទាំង ៣៤​ខ្សែ​ក្នុង​ខេត្ត​ព្រះសីហនុ ។

​ក្នុងឱកាស​នោះ ឯកឧត្តម គួច ចំរើន បានធ្វើ​ការណែនាំ​ដល់​ក្រុមហ៊ុន​អ៊ុត​បេ​ទី​ម​ទាំង ០៣​ក្រុមហ៊ុន ត្រូវបំពេញ​ការងារ​ប្រកាន់​ភ្ជាប់​នូវ​បរិមាណ គុណភាព និង​សោភ័ណភាព តាម​លក្ខណៈ​បច្ចេកទេស និង​ស្តង់ដារ ដើម្បី​ធានា​ការប្រើប្រាស់​បានយូរ​អង្វែង សម្រាប់​ការធ្វើ ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​មកលេង​កំសាន្ត​នៅក្នុង​ខេត្ត​ព្រះសីហនុ មាន​ភាពងាយស្រួល ។

​បន្ទាប់ពី​ការចុះពិនិត្យ​ការ​អ៊ុត​បេ​ទី​ម ឯកឧត្តម អភិបាលខេត្ត បាន​បន្ត​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត នៅក្នុង​ក្រុងព្រះសីហនុ ដូចជា​ផ្លូវបំបែក ពី​ផ្លូវ​សេ​តេ​មក​ក្រោយ​អតីត​មន្ទីរ​ព័ត៌មាន ស្ថិតក្នុង​សង្កាត់​លេខ​២ ដែលជា​ផ្លូវ​រំដោះ​ការកកស្ទះ​ចរាចរណ៍​នៅ​តំបន់​ផ្សារ​ពាណិជ្ជកម្ម និង​ពិនិត្យមើល​ការ​សកម្មភាព​ការស្ថាបនា​ចាក់​ផ្លូវ​បេតុង​ផ្លូវ​លេខ​២០០ ស្ថិត​នៅមុខ​ស្ថានីយប្រេងឥន្ធនៈ Total ផ្លូវ​ទៅ​ផ្សារលើ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close