NASA ប្រកាស​បេសកកម្ម​ថ្មី​ចំនួន​២ ទៅកាន់​ភព​សុក្រ

​បរទេស​៖ អង្គការ NASA នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ បានប្រកាស​ពី​បេសកកម្ម​ធំៗ​ថ្មី​ចំនួន​ពីរ​ទៅកាន់​ភព​សុក្រ ដែល​នឹង​ចាប់ផ្តើម​នៅ​ចុង​ទសវត្សរ៍​នេះ ពោលគឺ​នៅ​ឆ្នាំ​២០២៨-២០៣០​ខាងមុខនេះ ។​

​ប្រភព​បានអោយដឹងថា បេសកកម្ម​ធំៗ​ទាំងពីរ​ខាងលើនេះ ត្រូវបាន​ផ្តល់​ថវិកា​ប្រមាណ​៥០០​លាន​ដុល្លារ ស្ថិតនៅក្រោម​កម្មវិធីរ​បក​គំហើញ​របស់​ទីភ្នាក់ងារ​អវកាស​អាមេរិក​មួយ​នេះ ហើយ​បេសកកម្ម​នីមួយៗ​រំពឹងថា ចាប់ផ្តើម​នៅ​អំឡុង​ឆ្នាំ​២០២៨-២០៣០ ។ បេសកកម្ម​ទាំងនេះ នឹង​ផ្តល់អោយ​សហគមន៍​វិទ្យាសាស្ត្រ​ទាំងមូល​នូវ​ឱកាស ដើម្បី​ស៊ើបអង្កេត​ភព​មួយ​ដែល​យើង​មិន​ធ្លាប់បាន​ទៅ​ជាង ៣០​ឆ្នាំ ។​

​បើតាម​អ្នកគ្រប់គ្រង​ថ្មី​របស់​អង្គការ NASA លោក ប៊ី​ល នែ​ល​សុន (Bill Nelson) បេសកកម្ម​ខាងលើនេះ មាន​គោលបំណង​ស្វែងយល់​ពី​វិធី​ដែល​ភព​ព្រះ​សុក្រ​បាន​ក្លាយជា​ពិភព​មួយ​ដូច​ឋាននរក ដែលមាន​សមត្ថភាព​អាចរំលាយ​សំណ​នៅលើ​ផ្ទៃដី​របស់​វា ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close