ក្រសួងទេសចរណ៍ កំណត់​លក្ខខណ្ឌ​បិទ​អាជីវកម្ម ឬ​ព្យួរ​អាជ្ញា​បណ្ណ​ទេសចរណ៍ ដែល​ល្មើសច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​

​ភ្នំពេញ​៖ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រសួងទេសចរណ៍ បានសម្រេច​ចេញ​សារាចរ​ណែនាំ​ស្ដីពី​ការកំណត់​លក្ខខណ្ឌ​បិទ​អាជីវកម្ម ឬ​ព្យួរ​អាជ្ញា​បណ្ណ​ទេសចរណ៍​ចំពោះ​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ស្របតាម​ខ្លឹមសារ​មាត្រា​៥ មាត្រា​៦ មាត្រា​១០ និង​មាត្រា​១១ នៃ​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ដែលជា​ទណ្ឌកម្ម​រដ្ឋបាល​ដែល​ត្រូវ​សម្រេច​ក្រសួងទេសចរណ៍ ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ទៅតាម​ទំហំ​/​ចំណុះ​អាជីវកម្ម​ដែលមាន​កំណត់​នៅក្នុង​ប្រកាស​អន្តរក្រសួង​រវាង​ក្រសួងទេសចរណ៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​សូម​អាន​សារាចរ​ណែនាំ ខាងក្រោម​៖​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close