ម៉ូតូ​បុក​ម៉ូតូ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ នៅ​ស្រុក​បូ​ទុម​សាគរ

​ខេត្តកោះកុង​៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់ បាន​ស្លាប់ និង​ម្នាក់ទៀត បាន​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​២​គ្រឿង​បុក​ពេញទំហឹង កាលពី​យប់ ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១ ម្សិលមិញ លើផ្លូវ​គ្រួស​ក្រហម ស្ថិតក្នុង​ភូមិ​ប្រ​លាន ឃុំ​កណ្តោល ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង​។



នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយ​ជនបង្ក​ជិះ​ម៉ូតូ ម៉ា​កវេ​វ​ពណ៌​ខៀវ គ្មាន​ស្លាក​លេខ ទិសដៅ​ពីរ​កើ​តទៅ​លិច មិន​ប្រកាន់​ស្តាំ បើកបរ​ក្នុងស្ថានភាព​ស្រវឹង ដល់​ចំណុចកើតហេតុ ក៏បាន​បុក​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាកវ៉េវ ពណ៌​ក្រហម​លាយ​ខ្មៅ គ្មាន​ស្លា​លេខ ដូចគ្នា បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​តែម្តង​។

​ជនបង្ក​ឈ្មោះ សៀង សឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ (​ស្លាប់​) មាន​ទីលំនៅ​ភូមិ​ប្រ​លាន ឃុំ​កណ្តោល ស្រុក​បូ​ទុម​សាគរ​។ រីឯ​ភាគី​ម្ខាង​ទៀត​ឈ្មោះ សេក រិ​ន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ (​របួសធ្ងន់​) មាន​ទីលំនៅ​ភូមិ​ប្រ​លាន ឃុំ​កណ្តោល ស្រុក​បូ​ទុម​សាគរ​។​

​ករណីនេះ នគរបាល​មូលដ្ឋានច បាន​យក​ម៉ូតូ​ទាំង​២​គ្រឿង យក​ទៅមក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close