បុគ្គលិកសុខភិបាល ជាង១៣០លាននាក់ក្នុង១១៩ប្រទេសមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩
ពិភពលោកបានបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋដើម្បីគ្រប់គ្រងការឆ្លងកូវីដ១៩ ។ ប៉ុន្តែមកទល់ពេលនេះនៅមានក្រុមគ្រូពេទ្យ បុគ្គលិកពេទ្យ ដែលជាបុគ្គលទទួលបានអាទិភាពចាក់វ៉ាក់សាំងមុនគេ បែជានៅមានរាប់សិបលាននាក់មិនទាន់ចាក់វ៉ាក់សាំង។
តាមការលើកឡើងរបស់អង្គការសុខភាពពិភពលោក នៅពេលនេះមានបុគ្គលិកសុខាភិបាល រហូតដល់ទៅ ១៣៥លាននាក់នៅ១១៩ប្រទេសជុំវិញពិភពលោក មិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ។ ទាំងនោះបង្ហាញឲ្យឃើញថា មានបុគ្គលិកសុខាភិបាលតែ២/៥នាក់បានចាក់វ៉ាក់សាំងគ្រប់ចំនួន។
តាមតួលេខរបស់អង្គការសុខភាពពិភពលោក ដែលបានប្រកាសកាលពីថ្ងៃទី ២១ខែតុលា បង្ហាញឲ្យឃើញថា គិតត្រឹមខែឧសភាឆ្នាំ ២០២១ មានបុគ្ដលិកសុខាភិបាលប្រមាណពី ៨ម៉ឺននាក់ដល់ ១៨ម៉ឺននាក់ បានស្លាប់ដោយសារកូវីដ ១៩ ក្នុងអំឡុងពេលពីខែមករាឆ្នាំ ២០២០ ដល់ខែឧសភាឆ្នាំ២០២១។
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានអំពាវនាវដល់បណ្តាប្រទេសផ្តល់អាទិភាព ក្នុងការចាក់វ៉ាក់សំាងជូនបុគ្គលិកពេទ្យ។ លោកក៏បានថ្កោលទោសយ៉ាងខ្លាំង ដល់ការមិនមានតម្លាភាពក្នុងការចែកចាយវ៉ាក់សាំង ។
តាមការលើកឡើងរបស់លោក Tedros Adhanom Ghebreyesus ដោយដកស្រង់របាយការណ៍ បង្ហាញឲ្យឃើញថា នៅក្នុងប្រទេសចំនួន១១៩ប្រទេស គឺរាល់បុគ្គលិកពេទ្យ៥នាក់គឺមានតែពីរនាក់ប៉ុណ្ណោះបានចាក់វ៉ាក់សាំងគ្រប់ចំនួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។