ជំនន់ទឹកស្ទឹងព្រឹកត្នោត ដល់កម្រិតប្រកាសអាសន្នហើយ! សូមពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ និងត្រៀមបង្ការ!
ភ្នំពេញ៖ អាជ្ញាធរខណ្ឌដង្កោ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានទំលំនៅជាប់សណ្តស្ទឹងព្រែកត្នោត ត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមបង្ការទឹកជំនន់ស្ទឹងព្រែកត្នោត ដោយសារបច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់ បណ្តាលមកពីជំនន់ផ្នែកខាងលើធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកម្ពស់ហក់ឡើងដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។
ដើម្បីជៀសវាងនូវហានិភ័យដែលបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត ប្រជាពលរដ្ឋដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត ត្រូវត្រៀមសម្ភារ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំជៀសវាងការបាត់បង់សម្ភារ និងអាយុជីវិត។
ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌដង្កោ សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុត នូវស្ថានភាពទឹក ដើម្បីប្រាប់ដល់ប្រជាពលរដ្ឋឱ្យបានជ្រាបជាបន្តបន្ទាប់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។