សមត្ថកិច្ច​បង្ក្រាប​ករ​ណី​ជួញដូរ​គ្រឿងញៀន​ជិត ៣​គីឡូក្រាម ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន ៦​នាក់ នៅ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ នៅ​ចុង​សប្តាហ៍​នេះ អគ្គស្នងការ​នគរបាល​ជាតិ បានបង្ហាញ​មុខ​ក្រុម​ឧក្រិដ្ឋជន​ចំនួន ៦​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​ជិត ៣​គីឡូក្រាម​។

​សមត្ថកិច្ច​ជំនាញ បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន​ខាងលើ ធ្វើឡើង​កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១​កន្លងទៅ នៅ​ចំណុច​ក្នុង​ហាង​បុប្ផា​លាក់ខ្លួន ផ្លូវ​ទន្លេមេគង្គ សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង ៦​នាក់​នេះ ជា​ជនជាតិខ្មែរ ទី​១.​ឈ្មោះ ម៉េង សុភ​ក្ត្រា ហៅ បារាំង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​, ២.​ឈ្មោះ ច​ន សុខ​ច​ន្ទ័ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ៣.​ឈ្មោះ តែ លី​ផេង​អាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ៤.​ឈ្មោះ តុង ថា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​, ៥.​ឈ្មោះ ចាន់ ភារ​ម្យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ៦.​ឈ្មោះ ងួន បា​លីន​កា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ​។ ចំណែក​វត្ថុតាង​ចាប់បាន​៖ ​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​(ICE) ២kg ៨៤៧.០១g​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ចាប់យក​ខា​លើ សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជូន​ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close