យប់មិញ ឆេះផ្ទះប្រជាពលរដ្ឋនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ សមត្ថកិច្ចប្រើឡានទឹក១៥គ្រឿងទម្រាំរលត់
កាលពីវេលាម៉ោង ១០:០៥ នាទីយប់ ថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចផ្លូវរទេះភ្លើង ភូមិ២ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបណ្តាលឲ្យឆេះផ្ទះអស់មួយខ្នង និងខូចខាតសម្ភារៈមួយចំនួន។
យោងតាមរបាយការណ៍សមត្ថកិច្ច ករណីអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដោយបណ្តាលឲ្យខូចខាតសំភារះ: ខូចខាតផ្ទះទំហំ (៤ម៉ែត្រ×៦ម៉ែត្រ) ចំនួន៣ផ្ទះរួមសំភារះមួយចំនួន ប៉ុន្តែពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
យ៉ាងណាក៏ដោយក្នុងករណីនេះ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១៥គ្រឿង និងប្រេីប្រាស់ទឹកអស់ ១៥ រថយន្ត ទើបអគ្គិភ័យរលត់នៅវេលាម៉ោង ១១:០០ នាទីយប់ ថ្ងៃខែឆ្នាំដដែល ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។