ករណី​ឆ្លង​កូ​វីដ​១៩ នៅតែ​បន្ត​កើនឡើង​បើ​ទី​បី​ពិភពលោក​ចាក់​វ៉ាក់សាំង​បាន​ជាង​៨,២១​ពាន់​លាន​ដូ​ស​

ពិភពលោក​នៅតែមាន​ក​រ​ណី​ឆ្លង​កូ​វីដ​១៩ កើនឡើង​ខ្ពស់​ដដែល​បើទោះបី​បាន​ចាក់​វ៉ាក់សាំង​ច្រើន​ហើយ​ក្តី​។ គិត​ត្រឹម​ថ្ងៃទី ៦​ខែធ្នូ នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ២៦៦,២១៦,៣០០​រ​ណី ដែល​ក្នុងនោះ​អ្នកជំងឺ​ចំនួន ៥,២៧៣,៣១៣​នាក់​បាន​ស្លាប់ និង ២៣៩,៨៦៤,៤៩៣​នាក់​ផ្សេងទៀត ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ឡើងវិញ ។​

​ជាមួយគ្នានេះដែរ មាន​ពលរដ្ឋ ជាង ៥៥%​នៅ​ជុំវិញ​ពិភពលោក​ទទួល​បានកា​រ​ចាក់​វ៉ាក់សាំង ប្រឆាំង​កូ​វីដ ១៩ យ៉ាងតិច​១​ដូ​ស​។ សរុប​មាន​វ៉ាក់សាំង ជាង​៨,២១​ពាន់​លាន​ដូ​ស​ហើយ​បាន​ចាក់​ជូន​ពលរដ្ឋ ។ ក្នុង​មួយថ្ងៃៗ មាន​វ៉ា់ក់សាំង ជាង ៣៣​លាន​ដូ​សបាន​ចាក់​ជូន​ពលរដ្ឋ ។​

​ក្នុងចំណោម​នោះ​ប្រទេស​ចិន គឺ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ច្រើនជាងគេ​។​តាម​ការលើកឡើង​រប​ស់​គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន (NHC) បាន​បញ្ជាក់ថា វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ប្រមាណ​ជាង ២.៥៥​ពាន់​លាន​ដូ​ស​ហើយ ត្រូវបាន​ចាក់​ជូន​ដល់​ប្រជាជន​នៅ​ទូទាំងប្រទេស គិត​ត្រឹម​ថ្ងៃទី​៥​ខែធ្នូ ។​

​ប្រទេស​ចិន​ត្រូវបាន​គេ​មើលឃើញថា នៅតែមាន​សមត្ថភាព​ផ្ដល់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជូន​ដល់​ប្រជាជន​របស់ខ្លួន​រហូត​ដល់​ទៅ​ខ្ទង់​១០​លាន​ដូ​ស ឬ​លើស​នេះ​ទៀត​ក្នុង​មួយថ្ងៃ ដែលជា​ចំនួន​ខ្ពស់​ជាងគេ​បំផុត​មួយ​នៅលើ​ពិភពលោក​។​

​ប្រទេស​ចិន​ដែលមាន​ប្រជាជន​សរុប​ជាង ១,៤០០​លាន​នាក់ បាន​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ COVID-19 ផលិត​ក្នុងស្រុក​ផ្ទាល់ ដើម្បី​ចាក់​ជូន​ដល់​ប្រជាជន​របស់ខ្លួន​។ សម្រាប់​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ប្រទេស​ចិន​ដូចជា Sinovac និង Sinopharm ក៏​ត្រូវបាន​បរិច្ចាគ និង​ផ្គត់ផ្គង់ ទៅតាម​ការបញ្ជាទិញ​ពី​ប្រទេស​ជាច្រើន នៅ​ជុំវិញ​ពិភពលោក​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close