ដើមខែ​ធ្នូ​នេះ​! កម្ពុជា ទទួល​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ជាង ១៨​ម៉ឺន​នាក់​

​ភ្នំពេញ​៖ ភ្ញៀវទេសចរ​ផ្ទៃក្នុង​នា​ចុង​សប្តាហ៍​ថ្ងៃទី​៤-៥ ខែធ្នូ ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​ទទួលបាន​ភ្ញៀវ​សរុប​មាន​ចំនួន ១៨១,០២៤ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ១៧៥,៧១៦ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៥,៣០៨ នាក់​។ នេះ​បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
​ខេត្ត​ព្រះសីហនុ ៣១,៤៦៤ នាក់​
​រាជធានី​ភ្នំពេញ ២៩,៧៩២ នាក់​
​ខេត្តពោធិ៍សាត់ ២៣,៨៣៤ នាក់​
​ខេត្តកំពត ១៧,៧៩៦ នាក់​
​ខេត្តសៀមរាប ១៦,១៦០ នាក់​
​ខេត្តបាត់ដំបង ៨,៤១៣ នាក់​
​ខេត្ត​កែប ៦,៥៦៧ នាក់​
​ខេត្តមណ្ឌលគិរី ៦,៣៩៦ នាក់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា តួលេខ​ខាងលើ មានការ​កើនឡើង​ប្រមាណ ៤.៦៥% ធៀប​នឹង​ចុង​សប្តាហ៍​កន្លងមក​។ អាកាសធាតុ​ចាប់ផ្តើម​ចុះ​ត្រជាក់ ជា​កត្តា​មួយ​ជំរុញ​ចរន្ត​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ទូទាំងប្រទេស បើទោះបី​ពុំមាន​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​នានា​ក៏ដោយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close