ក្នុងឆ្នាំ២០២១! កម្ពុជា នាំចេញផលិតផលកសិកម្មជាង ១ម៉ឺន ៨ពាន់លានដុល្លារ កើនឡើង៤៣,៣៩%
ភ្នំពេញ៖ យោងតាមរបាយការណ៍ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបានពីអង្គភាពទាំង៥ បានឲ្យដឹងថា តម្លៃផលិតផលកសិកម្មសរុប និងការនាំចេញផលិតផលកសិកម្មសម្រាប់ឆ្នាំ២០២១ មានការកើនឡើងល្អប្រសើរ ដូចមានបញ្ជាក់ជូនខាងក្រោម៖
I. តម្លៃផលិតផលកសិកម្មសរុប
តម្លៃផលិតផលកសិកម្មសរុប សម្រាប់ឆ្នាំ ២០២១ មានទំហំ ១៨ ០៦៣ ១៣៥ ១៧៩ ដុល្លារអាមេរិក មានកំណើន ៤៣,៣៩% ធៀបទៅនឹងតម្លៃផលិតផលកសិកម្មសរុប ក្នុងឆ្នាំ២០២០
១. ផ្នែកដំណាំ ១០ ៥៦៧ ០០០ ០០០ ដុល្លារអាមេរិក
២. ផ្នែកផលិតកម្មសត្វ ៥ ១០០ ០០០ ០០០ ដុល្លារអាមេរិក
៣. ផ្នែកផលិតផលជលផល ១ ៧១២ ៨០០ ០០០ ដុល្លារអាមេរិក
៤. ផ្នែកព្រៃឈើ ៧៨ ៦៣៦ ៩៦៣ ដុល្លារអាមេរិក
៥. ផ្នែកកៅស៊ូ ៦០៤ ៦៩៨ ២១៦ ដុល្លារអាមេរិក
II. តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុប
តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុបសម្រាប់ឆ្នាំ ២០២១ មានទំហំ ៥ ០៣៨ ៧០៩ ៧៦០ លានដុល្លារអាមេរិក មានកំណើន ២៤,៧៨% ធៀបទៅនឹងការនាំផលិតផលកសិកម្ម ឆ្នាំ២០២០
១. ផ្នែកដំណាំ ៤ ៣២៣ ៧១៩ ៣០០ ដុល្លារអាមេរិក
២. ផ្នែកផលិតកម្មសត្វ ៤៥ ៧៩០ ៨១០ ដុល្លារអាមេរិក
៣. ផ្នែកផលិតផលជលផល ៤ ០៩៩ ៥៣០ ដុល្លារអាមេរិក
៤. ផ្នែកព្រៃឈើ ៦០ ៤០១ ៩០៤ ដុល្លារអាមេរិក
៥. ផ្នែកកៅស៊ូ ៦០៤ ៦៩៨ ២១៦ ដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។