លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ល្បីល្បាញ​ខាង​ឃុបឃិត​ឲ្យឈ្មួញដឹកជញ្ជូនឈើប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេង

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំបាន​ឲ្យ​ខ្មែរ៧មករាដឹងថា​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេងដោយគ្មានញញើតអ្វីទាំងអស់។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក គឹម ឈុនលី ហ៊ាន​ធ្វើ​អ្វីៗ​តាម​វីៗតាមអំពើចិត្តគឺដោយសារអាងមានលោកកែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ធាភិបាលទទួលបន្ទុករដ្ធបាលព្រៃឈើ និងលោកហេង វិសិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំជាបង្អែកយ៉ាងរឹងមាំហើយជាញឹកញាប់លោកប់​លោក គឹម ឈុនលី តែង​ប្រើប្រាស់​ឈ្មោះ​លោក វេ​ង សាខុន ដើម្បី​បិទបាំង​ទង្វើ​របស់ខ្លួន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ដូច្នេះហើយ​ទើប​ក្រុម​ឈ្មួញ​ធំៗ​មួយចំនួន​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ច្រើន​កន្លែង​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក យ៉ាង​ពេញបន្ទុក​ព្រោះ​និងជារៀងរាល់យប់មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម ឈុនលី ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក គឹម ឈុនលី បាន​ឲ្យ​ដឹងថា ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក គឹម ឈុនលី ទើប​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈើ​ដែលជា​មន្ត្រីនគរបាល​ឬ​មន្ត្រី​អាវុធហត្ថ ក៏ដូចជា​ឈ្មួញ​ជា​ជន​ស៊ីវិល ជា​ឧកញ៉ា ត្រូវតែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក គឹម ឈុនលី ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប​។

ប្រសិនបើ​ឈ្មួញ​ណា​ចង់​គេចវេះ​មិន​បង់លុយ​តាម​ការកំណត់​របស់លោក គឹម ឈុនលី គឺ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​ជាមិនខាន ព្រោះ​លោក គឹម ឈុនលី អាង​មាន​លោក កែវ អូម៉ាលីស្ស និងលោកហេង វិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តជាបង្អែកដូច្នេះមិនខ្លាចឥទ្ធិពលពឈ្មួញឈើជាកម្លាំងប្រដាប់អាវុធឡើយ។មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈើ​ច្រើន​នាក់​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ជាពិសេស​នៅពេល​យប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក គឹម ឈុនលី បាន​ចាត់តាំង​មនុស្ស​ជំនិត​របស់ខ្លួន​ដែលមាន​រថយន្ត​សម្រាប់​ប្រដេញ​ចាប់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ផងដែរ ប្រសិនបើ​ឈ្មួញ​ទាំងនោះ​មិន​រត់ការ​បង់លុយ​ជាមុន​។ ទាក់ទង​បញ្ហា​ខាងលើនេះ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ដែល​ទើប​ចូលកាន់​តំណែង​ជំនួស​លោក លី ឡេង កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក គឹម ឈុនលី និង​បក្ខពួក​កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ជាពិសេស​ករណី​លោក គឹម ឈុនលី ចាត់ទុក​ឈ្មួញ​ឈើ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ស្រុក​យួន កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​៕ពាក់ពន្ធ័និងការចោទប្រកាន់ខាងលើខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡើយពីលោកគឹម ឈុនលីបានឡើយនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨បានឡើយដោយទូរសព្ឌ័មិនអាចទំនាក់ទំនងបាន៕ដោយឡែកលោកហេង វិសិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំធ្លាប់បានប្រាប់ខ្មែរ៧មករាកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៨លោកមិនបានដឹងរឿងការដឹកជញ្ជូនឈើឡើយ៕គួរបញ្ជាក់ថានៅក្នុងអាណាចក្រខេត្តត្បូងឃ្មុំរាល់យប់ជាប្រភពការឆ្លងកាត់ដឹកជញ្ជូនឈើប្រភេទប្រណិតនិងប្រភេទឈើលេខមួយចូលទឹកដីវៀតណាមតាមច្រកត្រពាំងផ្លុងនិងតាមច្រករបៀងផ្សេងៗទៀត ។ដូចជាករណីនគរបាលខេត្តត្បូងឃ្មុំខេត្តមួយរូបវាយនិងកណ្តាប់ដៃបែកមាត់មេព្រៃកាលវេលាម៉ោង១០និង០៥នាទីយប់ក្នុងថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៨ថ្មីៗកន្លងទៅនេះធ្វើអោយផ្អើលអស់មហាជននិងសង្គមទំនាក់ទំនងហ្វេសប៊ុកនិងប្រពន្ធ័ផ្សព្វផ្សាយពេញផ្ទៃប្រទេសប៉ុន្តែមកដល់ថ្ងៃនេះសមត្តកិច្ចមិនទាន់ចាត់ការទៅលើលោកស្នងការរងទិញឈ្មោះ(សុីឈ្មោះខ្មោច)ហ្សុីន ស្រីលាភនៅឡើយទេករណីដឹកឈើក្រញ៉ូងបម្រុងឆ្លងទៅប្រទេសវៀតណាមប៉ុន្តែដោយគ្មានការត្រូវរ៉ូវគ្នាជាមួយលោកគឹម ឈុនលី នាយខណ្ឌរដ្ធបាលព្រៃឈើខេត្តត្បូងឃ្មុំទើបមានការបែកធ្លាយបែបនេះគួរណាស់ឯកឧត្តមវេង សាខុន រដ្ធមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមេត្តាគួរធ្វើការត្រួតពិនិត្យលើបុគ្គលឈ្មោះគឹម ឈុនលី នាយខណ្ឌរដ្ធបាលព្រៃឈើខេត្តត្បូងឃ្មុំនេះផងកុំអោយជិះសេះលែងដៃខ្លាំងពេកដូចជាធំក្លិនមិនមិនសូវល្អទេទានប្រោស ៕ដោយខ្មែរ៧មករា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close