ក្របីឡើង ក ដេញវ័ធអ្នកដំណើរ​នៅប៉ោយប៉ែត របួសមនុស្ស​២នាក់

យ៉ាងហោចណាស់​មនុស្ស​២នាក់បានរងរបួស ក្រោយ​ពី​ក្របីមួយ​ក្បាល​បានដេញវ័ធ នៅចំណុចផ្សារអគ្គ​ក្នុងក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ។

ជនរងគ្រោះដោយក្របីវ័ធត្រូវ​គេបញ្ជាក់ថា ទី១មានឈ្មោះ ហង្ស ខៀវ ភេទប្រុស អាយុ៤៨ឆ្នាំនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត, ជនរងគ្រោះទី២មានឈ្មោះ សុវណ្ណ ស្រីលាក់ភេទស្រីអាយុ៣៧ឆ្នាំ មុខរបលក់បាយ មានស្រុកកំណើតនៅខេត្តបាត់ដំបង។

បើតាមអ្នកឃើញហេតុការណ៍​និយាយថា ក្របីឡើង ក មួយក្បាលនោះបានបោលចេញពីភូមិផ្សារកណ្ដាលក្រុងប៉ោយប៉ែតដោយបោលតាមបណ្ដោផ្លូវជាតិលេខ៥មកចូលក្នុងផ្សារអគ្គ និងបានវ័ធទៅលើជនរងគ្រោះកំពុងតែជិះម៉ូតូបណ្ដាលឲ្យរងរបួសតែម្ដង។ ក្រោយពីវ័ធទៅលើជនរងគ្រោះក្របីនោះ បានព្យាយាមបោលដេញវ័ធអ្នកស្រុកនិងបោលតាមផ្លូវមួយចំនួនទៀតនៅតាមបណ្ដាលផ្លូវបេតុងក្នុងក្រុងប៉ោយប៉ែតបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងពលរដ្ឋផងដែរ។

យ៉ាងណាក៏ដោយ បើតាមលោកអធិការក្រុងប៉ោយប៉ែត សៅ សារឿន ឲ្យដឹងថា ក្របីឡើង កខាងលើនោះត្រូវបានកម្លាំងលោកព័ទ្ធចាប់បានហើយតែកុំ ពុងស្វែងរកមកចាស់ដើម្បីប្រគល់ឲ្យម្ចាស់វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close