ជិតដល់​ថ្ងៃ​ពិសេស​ហើយ​ ​អនាគត​ភរិយា​ ​ប៉ែន​ ​ចំ​រ៉ុង​ ​មានទុក្ខ​ធំ​ចូល​មន្ទីរពេទ្យ​!​ ​

​មួយ​រយៈ​នេះ​ ​គេ​សង្កេតឃើញ​ថា​ពិធីករ​ ​ដ៏​សម្បូរ​ដោយ​វោហារ​ស័ព្ទ​ ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​ ​មិនថា​ការងារ​សិល្បៈ​ ​ក៏ដូចជា​ជីវិត​ស្នេហា​នោះ​ឡើយ​ ​គឺ​មាន​ភាព​ផ្អែមល្ហែម​ ​ចាក់ទឹកមិនលិច​នោះ​ទេ​។​

​អ្វី​ដែល​ពិសេស​ ​ពិធីករ​រូប​នេះ​ ​នឹង​មាន​គម្រោង​ចូល​រោងការ​ ​ជាមួយ​គូ​ដណ្ដឹង​ដ៏​ស្រស់​ស្អាត​ ​សម្រស់​មិនចាញ់​តារា​ស្រី​ប៉ុន្មាន​គឺ​ ​កញ្ញា​ ​ហ៊ុន​ ​ម៉ា​ណេ​ ​នៅក្នុង​ខែ​នេះ​ដោយ​ពុំ​ទាន់​បង្ហើប​ ​ពី​ថ្ងៃ​ច្បាស់លាស់​ទេ​ ​ព្រោះ​ចង់​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​។​

​យ៉ាងណាមិញ​ ​ស្រាប់តែ​ ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​បាន​បង្ហោះ​រូបភាព​ ​របស់​ម្ចាស់​បេះដូង​របស់​ខ្លួន​ ​ដែល​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ​ ​ហើយ​ត្រូវ​ចូលបន្ទប់​វះកាត់​ទៀតផង​។​

​ក្រោយពី​ឃើញ​បែបនេះ​ហើយ​ ​ធ្វើឲ្យ​មហាជន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ហើយ​ជូនពរ​ឲ្យ​រូប​នាង​ឆាប់​ជាសះស្បើយ​ផង​ដែរ​។​

​ប៉ុន្តែ​បើ​មើល​ ​តាមរយៈ​ ​Comment​ ​រវាង​ ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​និង​អ្នកគាំទ្រ​បាន​បង្ហាញថា​ ​គូ​ដណ្ដឹង​របស់​លោក​ ​គឺ​មាន​ស្ថានភាព​ប្រសើរ​ហើយ​ ​បន្ទាប់ពី​បាន​វះកាត់​ ​យក​ដែក​ចេញពី​ដៃ​ ​ដែល​បាន​ដាក់​កាលពី​នាង​ ​បាន​ជួប​គ្រោះថ្នាក់​កាលពី​ពេល​កន្លងមក​៕​ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close