ប្រណាំងរថយន្តដើរដោយថាមពលព្រះអាទិត្យ និងធ្វើឡើងនៅប្រទេសអូស្ត្រាលី
អូស្ត្រាលីនឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងការ ប្រណាំងរថយន្ត ប្រើប្រាស់ថាមពលព្រះអាទិត្យ ការពារបរិយាកាស ដោយមានការចូលរួម ពី ម្ចាស់ក្រុមហ៊ុនផលិតរយន្តហោះ ថាមពលព្រះអាទិត្យជាច្រើន។
អូស្ត្រាលីនឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងការ ប្រណាំងរថយន្ត ប្រើប្រាស់ថាមពលព្រះអាទិត្យ ការពារបរិយាកាស ដោយមានការចូលរួម ពី ម្ចាស់ក្រុមហ៊ុនផលិតរយន្តហោះ ថាមពលព្រះអាទិត្យជាច្រើន។
ពិធីប្រណាំងរថយន្តដើរដោយថាមពលព្រះអាទិត្យ នៅលើពិភពលោក នឹងត្រូវធ្វើឡើងរៀងរាល់២ឆ្នាំម្តង នៅក្នុងប្រទេសអូស្ត្រាលី ហើយនៅខែតុលាខាងមុខនេះ ក្រុមប្រណាំងរថយន្តដើរដោយថាមពលព្រះអាទិត្យ នៅជុំវិញពិភពលោក មកពី១៧ប្រទេស មានចំនួន៣០ក្រុម នឹងចូលរូមប្រកួត។
ការប្រណាំងរថយន្តនេះ មានចម្ងាយផ្លូវ រហូតដល់ទៅ៣ពាន់គីឡូម៉ែត្រ ដោយចាប់ផ្តើមចេញដំណើរពីទីក្រុង Darwin នាភាគខាងជើង នៃអូស្ត្រាលី ឆ្ពោះទៅកាន់ទីក្រុង Adelaide នាភាគខាងត្បូង នៃប្រទេសអូស្ត្រាលី។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយសម្រាប់រថយន្តប្រើថាមពលពន្លឺព្រះអាទិត្យ ដែលមិនបញ្ចេញជាតិពុលទៅក្នុងបរិយាកាស។
លោក Chris Selwood អគ្គនាយករៀបចំកម្មវិធីប្រណាំងរថយន្តដើរដោយថាមពលពន្លឺព្រះអាទិត្យ បានឲ្យដឹងថា ការប្រណាំងរថយន្តបែបនេះ មានសារសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលមានការស្រាវជ្រាវ អភិវឌ្ឍន៍រថយន្តដើរដោយថាមពលព្រះអាទិត្យ។
ការប្រណាងរថយន្ត ដើរដោយថាមពលព្រះអាទិត្យលើកនេះ គឺជាផ្នែកមួយ នៃសន្ធិសញ្ញាទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ។ នេះក៏ជាការចាប់ផ្តើមបោះបង់រថយន្តប្រើបាស់ថាមពល ប្រេងសាំង ឬ ម៉ាស៊ុត ដែលធ្វើឲ្យប៉ះពាល់ដល់បរិយាកាសរស់នៅរបស់ពលរដ្ឋ នៅលើពិភពលោកផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។