ក្រោយវាយប្រហារនាវាដឹកប្រែង ធ្វើឲ្យតម្លៃប្រែងពិភពលោកកើនឡើងមួយរំពិក
ស្ថានភាពនៅក្នុងតំបន់មជ្ឈឹមបូព៌ាកាន់តែតានតឹង ពិសេស គឺ ក្នុងតំបន់ប្រទេសនាំប្រេងលំដាប់ពិភពលោក។ ការវាយប្រហារទៅលើនាវាដឹកប្រេង ពីរគ្រឿងបានរួមចំណែក ធ្វើឲ្យតម្លៃប្រែងឡើងថ្លៃខ្ពស់។
ស្ថានភាពនៅក្នុងតំបន់មជ្ឈឹមបូព៌ាកាន់តែតានតឹង ពិសេស គឺ ក្នុងតំបន់ប្រទេសនាំប្រេងលំដាប់ពិភពលោក។ ការវាយប្រហារទៅលើនាវាដឹកប្រេង ពីរគ្រឿងបានរួមចំណែក ធ្វើឲ្យតម្លៃប្រែងឡើងថ្លៃខ្ពស់។
តម្លៃប្រេងនៅលើពិភពលោក បានកើតឡើង ២,២ភាគរយ ក្រោយពេលនាវាដឹកប្រេងពីរគ្រឿងរងការបាញ់ប្រហារ នៅឈូងសមុទ្រពែក្ស (Persian Gulf) ។ ហេតុការណ៍ខាងលើ បង្កក្តីព្រួយបារម្ភយ៉ាងខ្លាំង ពីការផ្គត់ផ្គង់ប្រេង នៅលើពិភពលោកមានការធ្លាក់ចុះ ដោយហេតុការណ៍នេះបាន កើតឡើង នៅតាមផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក។
ជាក់ស្តែងនៅពេលបិទទីផ្សារ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ តម្លៃប្រេង Brent និងប្រេងឆៅនៅអាមេរិក បានកើនឡើង ២,២៣ភាគរយ ។ កន្លងមក នាវាដឹកប្រេងពីរគ្រឿង ឈ្មោះ Front Altair បំពាក់ទង់ជាតិ Marshal និងមួយគ្រឿងទៀតឈ្មោះ Kokuka Courageous បំពាក់ទង់ជាតិ Panama បានរងការបាញ់ប្រហារ ប៉ុន្ដែនាវិកបានចាកចេញពីនាវាទាន់ពេលវេលា។ ក្រៅពីនេះ ក៏នៅទីតាំងបូបប្រេងរបស់ប្រទេសអារ៉ាប៊ី សាអូឌីត ចំនួនពីរកន្លែង ស្ថិតក្នុងឈូងសមុទ្រ Hormuz ផងដែរ។
បច្ចុប្បន្នស្ថានការណ៍ នៅតំបន់ឈូកសមុទ្រពែក្ស កាន់តែអាក្រក់ឡើង ក្រោយពេលនាវាដឹងប្រេងពីរគ្រឿង រងការវាយប្រហារ កាលពីពេលថ្មីកន្លងទៅនេះ។ សហរដ្ឋអាមេរិក បានចោទប្រកាន់អ៊ីរ៉ង់ ជាអ្នកនៅពីក្រោយ នៃការវាយប្រហារលើនាវាដឹកប្រេងទាំងនោះ។
ក្រោយពេលមានហេតុការណ៍បាញ់ប្រហារទៅលើនាវាដឹកប្រេងទាំង២គ្រឿងខាងលើនេះ អាមេរិកបានបញ្ជូនកងទ័ពយ៉ាងច្រើន និងនាវាពិឃាដបំពាក់ ដោយមីស៊ីល Tomahawk រហូតដល់២០០ដើម ទៅកាន់តំបន់សមុទ្រ ជិតព្រំដែន នៃប្រទេសអ៊ីរ៉ង់។ នេះហាក់បីដូចជាអាមេរិកកំពុងត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់។ ដោយសារតែបញ្ហាប្រឈមមុខកាន់តែតានតឹងបែបនេះ ក្រុមអ្នកឯកទេសបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង អំពីការផ្ទុះសង្គ្រាម រវាងអាមេរិក និងអ៊ីរ៉ង់ រហូតក្លាយជាសង្គ្រាមទ្រង់ទ្រាយធំ នៅក្នុងតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។