គ្រោះថ្នាក់យន្តហោះពេលកំពុងហ្វឹកហាត់នៅវៀតណាម ស្លាប់២នាក់
យន្តហោះយោធាមួយគ្រឿងរបស់កម្លាំងទាហានអាកាសវៀតនាមបានជួបគ្រោះថ្នាក់ពេលកំពុងហ្វឹកហាត់បណ្តាលឲ្យអាកាសយានិកទាំងពីរនាក់នៅលើយន្តហោះស្លាប់។
យន្តហោះយោធាមួយគ្រឿងរបស់កម្លាំងទាហានអាកាសវៀតនាមបានជួបគ្រោះថ្នាក់ពេលកំពុងហ្វឹកហាត់បណ្តាលឲ្យអាកាសយានិកទាំងពីរនាក់នៅលើយន្តហោះស្លាប់។
សារ ព័ត៌មានវៀតណាម បានរាយការណ៍ថា យន្តហោះយោធាមួយគ្រឿង បានធ្លាក់នៅក្នុងខេត្ត Khanh Hoa នាភាគកណ្តាល នៃប្រទេសវៀតណាម ក្នុងអំឡុងពេលហោះហើរ ហ្វឹកហាត់ នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០១៩ នេះ ដោយបានសម្លាប់អាកាសយានិកពីរនាក់។ ប៉ុន្ដែទោះជាយ៉ាងណា ក្រុមមន្រ្ដីជំនាញនៅមិនទាន់បានបញ្ជាក់អំពីមូលហេតុ នៃការធ្លាក់យន្ដហោះយោធានេះនៅឡើយទេ។
ទីភ្នាក់ងារសារព័ត៌មានដដែល បានដកស្រង់សម្តីលោក Nguyen Ngoc Khue ប្រធានគណៈកម្មាធិការប្រជាជនឃុំ បាននិយាយថា យន្ដហោះបានឆេះ បន្ទាប់ពីវាបានធ្លាក់នៅឃុំ Suoi Tan ស្រុក Cam Lam ។
លោកបាននិយាយបន្តថា អ្នកបើកយន្តហោះម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈអាកាសយានិកម្នាក់ទៀតបានស្លាប់ បន្ទាប់ពីត្រូវបានគេបញ្ជូនទៅដល់មន្ទីរពេទ្យ នៅក្បែរទីនោះ។
លោក Ngo Vinh Phuc សាកលវិទ្យាធិការ នៃសាលាបណ្តុះបណ្តាលមន្រ្តីកងទ័ពជើងអាកាស នៅទីក្រុង Nha Trang ខេត្ត Khanh Hoa បានបញ្ជាក់ថា យន្ដហោះដែលធ្លាក់នេះជារបស់សាលានេះតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។