រដ្ឋមន្ត្រីការពារជាតិស្តីទីអាមេរិក មិនទាន់បានកាន់តំណែងស្រួលបួលផង ក៏លាលែងទៅហើយ

រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិអាមេរិក លោក Patrick Shanahanនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ បានប្រកាសលាលែងពីតំណែង ។ ការសម្រេចខាងលើ​ គឺជាមន្ត្រីជាន់ខ្ពស់ទីពីរហើយរបស់ប្រធានាធិបតីត្រាំលាលែងចេញពីតំណែងបន្ទាប់ពី អគ្គលេខាព័ត៌មានសេតវិមាន​ទើបតែបានលាលែងផងដែរ។

រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិអាមេរិក លោក Patrick Shanahanនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ បានប្រកាសលាលែងពីតំណែង ។ ការសម្រេចខាងលើ​ គឺជាមន្ត្រីជាន់ខ្ពស់ទីពីរហើយរបស់ប្រធានាធិបតីត្រាំលាលែងចេញពីតំណែងបន្ទាប់ពី អគ្គលេខាព័ត៌មានសេតវិមាន​ទើបតែបានលាលែងផងដែរ។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា លោក Patrick Shanahan អតីតជាវិស្វករ នៃក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង ហើយលោកទើបតែចំណាយពេលប្រហែល២ឆ្នាំ ដើម្បីបម្រើការងារ នៅក្នុងមន្ទីរបញ្ចកោណ (Patagon) ។ បញ្ហានេះ ត្រូវគេមើលឃើញថា លោកនឹងក្លាយជាអ្នកដឹកនាំយោធាដ៏មានឥទ្ធិពលបំផុតមួយរូប នៅលើពិភពលោក។ ប៉ុន្តែដោយសារកត្តាគ្រួសារ ប្រវត្តិហិង្សាកើតឡើង នៅក្នុងគ្រួសាររបស់លោក ទើបធ្វើឲ្យគាត់ឃ្លាតចាក ចេញពីតំណែងជារដ្ឋមន្ត្រីស្តីទី នៃក្រសួងការពារជាតិអាមេរិកយ៉ាងតក់ក្រហល់។
លោក Patrick Shanahan អាយុ៥៦ឆ្នាំ បានប្រកាសដកខ្លួនឯង និងលាលែង ចេញពីតំណែងជារដ្ឋមន្ត្រីស្តីទី នៃក្រសួងការពារជាតិអាមេរិក ដែលជាមនុស្សត្រៀមនឹងក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក។ ការដកខ្លួនរបស់លោក នាពេលនេះ គឺដើម្បីបំពេញកាតព្វកិច្ចគ្រួសារ មើលថែកូនៗរបស់គាត់ «ឲ្យមានសុវត្ថិភាព និងក្លាយជាមនុស្សល្អ» ។
វាពិតជាមានការភ្ញាក់ផ្អើលសម្រាប់ពិភពលោកខ្លាំងណាស់ ដោយសារលោកនៅពេលសុខៗ ស្រាប់តែប្រកាសចុះចេញពីតំណែងយ៉ាងតក់ក្រហល់បែបនេះ ខណៈលោកបានបម្រើការងារ អស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ។
បញ្ហា២យ៉ាងដែលជាកត្តាចម្បង នាំឲ្យស្ថានភាពបែបនេះ កើតឡើងចំពោះរូបលោក Patrick Shanahan រួមមាន ទី១-គឺកាលពីឆ្នាំ២០១០ លោកមានជម្លោះ នៅក្នុងគ្រួសារមួយ បានកើតឡើងរវាងលោក Patrick Shanahan និងប្រពន្ធរបស់គាត់ឈ្មោះ Kimberley ស្ថិតនៅឯផ្ទះរបស់ពួកគេ នៅឯទីក្រុង seattle ។ កាលណោះ លោក Patrick Shanahan បានរងរបួស ឈាមហូរតាមច្រមុះ ដោយសារតែប៉ះទង្គិចជាមួយប្រពន្ធរបស់ខ្លួន។ ក្រោយមក ប្រពន្ធរបស់គាត់ត្រូវជាប់ពន្ធនាគារ ហើយលោក Patrick Shanahan បានវាយប្រពន្ធរបស់គាត់ផងដែរ។
បញ្ហាទី២- គឺទាក់ទងនឹងកូនប្រុសរបស់លោក ដែលត្រូវចាប់ខ្លួនទាំងនៅវ័យក្មេង ក្រោយពីវាយប្រហារយ៉ាងឃោរឃៅទៅលើម្តាយរបស់គេ ដោយប្រើដងឈើសម្រាប់លេងកូនបាល់ កាលពីអំឡុងឆ្នាំ២០១១ ។ នេះគឺជាបញ្ហាគ្រួសាររបស់លោក Patrick Shanahan ដែលបានទម្លាយចេញ ដោយខ្លួនគាត់ផ្ទាល់ នៅក្នុងបទសម្ភាសន៍មួយ ជាមួយសារនឹងអ្នកព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close