ឡាស៊ែរ ជាអាវុធសតវត្សរ៍ទី២១ សម្រាប់ប្រទេសមហាអំណាចលើពិភពលោក
នៅក្នុងសតវត្សរ៍ទី២១នេះប្រទេសមហាអំណាចជុំវិញពិភពលោក បានប្រជេង ក្នុងការផលិតអាវុធទំនើបៗ ដើម្បីយកប្រៀបទៅគូបដិបរបស់ខ្លួន ។ អាមេរិកនិងរុស្សី បានពន្លឿនការផលិតអាវុធ ឡាស៊ែរ ដែលមានសមត្ថភាពការពារបានយ៉ាងល្អបំផុត ។
នៅក្នុងសតវត្សរ៍ទី២១នេះប្រទេសមហាអំណាចជុំវិញពិភពលោក បានប្រជេង ក្នុងការផលិតអាវុធទំនើបៗ ដើម្បីយកប្រៀបទៅគូបដិបរបស់ខ្លួន ។ អាមេរិកនិងរុស្សី បានពន្លឿនការផលិតអាវុធ ឡាស៊ែរ ដែលមានសមត្ថភាពការពារបានយ៉ាងល្អបំផុត ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Sergei Shoigu កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ បានប្រកាសថា កម្លាំងទាហានប្រទេសនេះ នឹងទទួលបាននូវអាវុធដ៏ទំនើបថ្មី គឺអាវុធឡាស៊ែរ និងមីស៊ីលមានល្បឿនលឿន នៅលើពិភពលោក។
លោក Sergei Shoigu បានបញ្ជាក់ថា «នៅពេលអនាគតដ៏ខ្លីខាងមុខនេះ រុស្ស៊ីនឹងបំពាក់អាវុធទំនើបគ្មានគូប្រជែងដល់កងទ័ពរបស់ខ្លួន»។ លោក Shoigu បានបញ្ជាក់ថា ចាប់តាំងពីពេលនេះតទៅ រុស្ស៊ីចាំបាច់ត្រូវតែអភិវឌ្ឍនូវសព្វាវុធដ៏ទំនើប សម្រាប់ធ្វើសង្គ្រាម នៅក្នុងសម័យដ៏ទំនើបនេះ។
កាលពីខែឧសភាកន្លងមក ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានបញ្ជាក់ថា អាវុធឡាស៊ែរនឹងកំណត់សមត្ថភាព ធ្វើសង្គ្រាមរបស់កម្លាំងទាហានរុស្ស៊ីនៅក្នុងសតវត្សរ៍ទី២១នេះ។
លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ថា អាវុធឡាស៊ែរ សម្រាប់ធ្វើសង្គ្រាម កាលពីមុនមានតែ នៅក្នុងទ្រឹស្តីតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលនេះ អាវុធទាំងនោះ បានផលិតជាផ្លូវការសម្រាប់ធ្វើសង្គ្រាម នៅក្នុងសមរភូមិពិតៗហើយ។ ក្រៅពីប្រទេសរុស្ស៊ី ក៏នៅប្រទេសមហាអំណាចយោធាជាច្រើនទៀត រួមមាន អាមេរិក ជាដើម ក៏បាន និងកំពុងខិតខំផលិតអាវុធឡាស៊ែរនេះ ដើម្បីការពារ និងប្រឆាំងនឹងអាវុធប្រភេទនេះ ពីព្រោះវាអាចវាយកម្ទេចគោលដៅហោះហើរបស់សត្រូវ បានយ៉ាងមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។