ប្រធានាធិបតីចិន៖ បញ្ហាកូរ៉េខាងជើង ត្រូវដោះស្រាយតាមកិច្ចពិភាក្សា

នៅក្នុងជំនួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានបញ្ជាក់ថា ទីក្រុងប៉េកាំងនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើររំសាយអាវុធបរមាណូ និងដំណោះស្រាយនយោបាយ នៅក្នុងប្រទេសនេះ។

នៅក្នុងជំនួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានបញ្ជាក់ថា ទីក្រុងប៉េកាំងនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើររំសាយអាវុធបរមាណូ និងដំណោះស្រាយនយោបាយ នៅក្នុងប្រទេសនេះ។
ប្រធានាធិបតីចិនបានលើកឡើងថា កូរ៉េខាងជើង ចាំបាច់ត្រូវតែ​បង្កើនកិច្ចពិភាក្សជាន់ខ្ពស់ ទាំងក្នុងតំបន់និងថ្នាក់ពិភពលោក។ បច្ចុប្បន្នស្ថានភាពនៅលើពិភពលោក ពិតជា​ស្មុគស្មាញ គ្រោះថ្នាក់ ។ ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើង គឺជារឿងល្អបំផុតសម្រាប់ប្រទេសទាំងពីរនិងតំបន់ទាំងមូល​។
ប្រធានាធិបតីចិន​ស៊ី ជីនពីង បានបញ្ជាក់ថា រាល់បញ្ហាទាំងអស់របស់កូរ៉េខាងជើងគឺត្រូវតែដោះស្រាយ​ ទាំងសន្តិសុខនិងការអភិវឌ្ឍ។ នៅក្នុងជំនួបនាទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី​២០ខែមិថុនា ​ប្រធានាធិបតីចិន បញ្ជាក់ថា ចិនគឺជាផ្នែកមួយ ក្នុងការសោះស្រាយ បញ្ហានៅឧបទ្វីប។
ប្រធានាធិបតីចិនសង្ឃឹមថា បញ្ហា​បរមាណូ​​ត្រូវបានដោះស្រាយ​តាមរយកិច្ចពិភាក្សា​ហើយទីក្រុងព្យុងយ៉ាង ចង់ដើរតួនាទីសំខាន់ នៅក្នុងបញ្ហាទាំងនោះ។
នៅក្នុងឆ្នាំ​នេះ ទាំងចិន និងកូរ៉េខាងជើង គឺមានបញ្ហាមួយចំនួនជាមួយអាមេរិកដែលត្រូវដោះស្រាយ ​​ក្នុងនោះ ចិនមានវិវាទពាណិជ្ជកម្ម ជាមួយអាមេរិក ចំណែកកូរ៉េខាងជើង ស្ថិតនៅជាប់គាំស្តីពីកម្មវិធីបរមាណូ។ ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិន​ទៅកាន់កូរ៉េខាងជើង មុនពេល​ជួបជាមួយ លោកត្រាំ​ នៅជប៉ុន គឺជាសារសំខាន់បំផុតផ្ញើទៅកាន់អាមេរិកថា ចិននិងកូរ៉េខាងជើង មានទំនាក់ទំនងប្រពៃណី តាំងពីយូណាសមកហើយ មិនអាចបោះបង់គ្នាបានឡើយ។

ចំណែកមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន វិញបានបញ្ជាក់ថា កូរ៉េខាងជើង បានអនុវត្ត​ នូវជំហានវជ្ជមានជាច្រើន ដើម្បីកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ។ ប៉ុន្តែសកម្មភាពទាំងនោះបែជាមិនទទួលបាន ប្រតិកម្មល្អ ពីភាគីពាក់ព័ន្ធ ក្នុងនោះមានអាមេរិក​ជាដើម។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close