ប្រធានាធិបតីអាមេរិកអាចនឹងទៅកាន់តំបន់គ្មានយោធា នៅព្រំដែនកូរ៉េទាំងពីរ

ប្រធានាធិបតីអាមេរិកដូណាលត្រាំនឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង រយៈពេល​២ថ្ងៃ​ នាចុងសប្តាហ៍នេះ។ នៅទីនោះលោកត្រាំនិងទៅកាន់តំបន់ព្រំដែន គ្មានយោធាជាប់កូរ៉េខាងជើង ។
លោក Ko Min-jung អ្នកនាំពាក្យវិមានពណ៌បៃតង កាលពីអំឡុងពេលធ្វើបទសង្ខេបព័ត៌មានប្រចាំថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩បញ្ជាក់ថា ប្រធានាធិបតីដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង រយៈពេលពីរថ្ងៃ ចាប់ផ្តើមពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ដើម្បីជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នៅថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩ ។


តាមអ្នកនាំពាក្យដដែលបញ្ជាក់ថា អំឡុងពិភាក្សា លោកប្រធានាធិបតីដូណាល់ ត្រាំ និង លោក Moon នឹងពិភាក្សាឲ្យស៊ីជម្រៅ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទៅលើការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង និងមានសន្តិភាពជាអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ ។ ភាគីទាំងពីរពង្រឹងសម្ពន្ធភាពជាមួយគ្នាឲ្យកាន់តែរឹងមាំបន្ថែមទៀត ។
សូមបញ្ជាក់ថា មេដឹកនាំប្រទេសទាំងពីរជួបប្រជុំគ្នាលើកចុងក្រោយកាលពីខែមេសា ឆ្នាំ២០១៩ ប៉ុណ្ណោះ គឺមេដឹកនាំកូរ៉េខាងត្បូង បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close