គូប្រជែងចាស់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចូលរួមក្នុងការបោះឆ្នោតថ្ងៃទី​១៧ខែកញ្ញា

នៅក្នុងការបោះឆ្នោតជាលើកទី​២ នៅអ៊ីស្រាអែលងត្រូវធ្វើឡើង នៅថ្ងៃទី ១៧ខែកញ្ញាឆ្នាំ​២០១៩ ហើយពេលនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ លោក ណេតាន់យ៉ាងហ៊ូ មានគូប្រជែង ដែលជាអតីតនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ ប្រទេសនេះលោក​ Ehud Barak ។
បើទោះបីលោក​ Ehud Barak មានវ័យចំណាសហើយក្តី តែលោក គែជាអ្នកនយោបាយដែលមានប្រជាប្រិយភាព​ទទួលបានការគាំទ្រខ្ពស់ នាពេលកន្លងមក ។ លោកគឺជាគូប្រជែង ដែលមានប្រៀបលើនាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក​ Ehud Barak ​បានសម្រេចវិលត្រឡប់ចូលប្រឡូក​ក្នុងឆាកនយោបាយជាថ្មី ដោយលោកប្រកាសថា ពេលវេលាសម្រាប់ នាយករដ្ឋមន្ត្រី​ណេតាន់យ៉ាហូបានអស់ហើយ​។
ការប្រកាសរបស់លោក Ehud Barak​ ក្នុងពេលដែលអ៊ីស្រាអែល ត្រៀមបោះឆ្នោតសភា​ ជាលើកទីពីរ នៅថ្ងៃទី​១៧ខែកញ្ញា ខាងមុខ ក្រោយពេលនាយករដ្ឋមន្ត្រីណេតាន់យ៉ាហូ មិនអាច​បង្កើតរដ្ឋាភិបាលចម្រុះបានបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី​៩ខែមេសា​។ អតីតនាយករដ្ឋមន្ត្រី Ehud Barak ជាអ្នករិះគន់យ៉ាងខ្លាំងដល់ការដឹកនាំរបស់នាយករដ្ឋមន្ត្រី ណេតាន់យ៉ាងហូ​។

អតីតនាយករដ្ឋមន្ត្រី​ Ehud Barak ឆ្នាំនេះមានអាយុ​៧៧ឆ្នាំហើយ លោកធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ​។ ប៉ុន្មានឆ្នាំកន្លងមក លោកបានប្រើប្រាស់បណ្តាញសង្គម​ Twitter ផ្ទាល់ខ្លួលដើម្បីរិះគន់ការដឹកនាំរបស់​នាយករដ្ឋមន្ត្រី ​ណេតាន់យ៉ាហូ ក៏ដូចជាអំពើពុករលួយរបស់លោក​។
នៅក្នុងសន្តរកថា ផ្សាយតាមទូរទស្សន៍កាលពីថ្ងៃី​២៦ខែមិថុនា លោក​ Ehud Barak បញ្ជាក់ថា លោក ណេតាន់យ៉ាងហូ មិនបានសម្រេចលុប លទ្ធផលបោះឆ្នោត កន្លងមក ដើម្បីរៀបចំការបោះឆ្នោតជាថ្មី ក្នុងគោលដៅ​រារាំង ដំណើរការស្រាវជ្រាវពីបទពុករលួយទៅលើរូបលោក​។ លោកបន្តទៀតថា ដល់ពេលដែល លោកណេតាន់យ៉ាហូ​ត្រូវ​ដកចេញពីតំណែង ហើយ​។
លោក Ehud Barak ធ្លាប់យកឈ្នះ នាយករដ្ឋមន្ត្រីណេតាន់យ៉ាហូ​​នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ​២០០៩ ប៉ុន្តែលោកកាន់តំណែងនាយករដ្ឋមន្ត្រីបានរយៈខ្លី​ ។ ក្រោយមកលោកក៏បានកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ ក្នុងរដ្ឋាភិបាលរបស់លោក​ណេតាន់យ៉ាហូ ។ លោកបានផ្អាក់ សកម្មភាពនយោបាយនៅឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close