កិច្ចប្រជុំ G-20 ចាប់ផ្តើមរាល់ក្រសែភ្នែក ផ្តោតទៅលើ លោកត្រាំ ស៊ីជីនពីង​ និងពូទីន

នៅក្នុងកិច្ចប្រជុំបណ្តាប្រទេសរីកចំរើនទាំង​២០ ហៅកាត់​G-20 ​បានចាប់ផ្តើមឡើងនៅក្នុងទីក្រុងអូសាកាប្រទេសជប៉ុន​នថ្ងៃទី​២៨ ​និង​២៩ខែថិមុនានេះ ​។ មេដឹកនាំដែលបណ្តាអ្នកសារព័ត៌មានជុំវិញពិភពលោកចាប់អារម្មណ៍បំផុតគឺ លោកត្រាំ ស៊ីជីនពីង និង ប្រធានាធិបតីពូទីន​។
មេដឹកនាំទាំងបីរូប មានកាលវិភាគ​ពេញទាំងពីរថ្ងៃដោយត្រូវជំនួបពិភាក្សាទ្វេភាគី ជាមួយបណ្តាមេដឹកនាំជាច្រើនដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ។ ប្រធានបទពាណិជ្ជកម្ម និងវិវាទ នៅតំបន់ឈូងសមុទ្រពែក គ្រប់ដណ្តប់នៅក្នុងកិច្ចប្រជុំលើកនេះ។
បន្ទាប់ពីកិច្ចប្រជុំ G-20 និងមានជំនួបទ្វេភាគីសំខាន់ៗ ដូចជា ប្រធានាធិបតីពូទីននិងជួបពិភាក្សាជាមួយប្រធានាធិបតីដូណាលត្រាំ ស្តីពីបញ្ហាសំខាន់ ៗ ដែលអាមេរិកនិងរុស្ស៊ីកំពុងតែប្រឈមមុខ​។
នៅពេលនោះដែរ ប្រធានាធិបតីចិន​ក៏នឹងជួបពិភាក្សា លើ បញ្ហាវិវាទពាណិជ្ជកម្ម រវាង អាមេរិក-ចិន​។​ជាមួយគ្នានេះ មេដឹកនាំចិន​បាន​ប្រកាសថា ការដំឡើងពន្ធ រវាងរបស់លោកត្រាំ ទៅលើទំនិញចិន គឺបំផ្លាញខ្លួនឯង និងបំផ្លាញ់និងពិភពលោកទាំងមូល។
តាមគម្រោង ប្រធានាធិបតីដូណាលត្រាំនឹង​ជួបពិភាក្សា ជាមួយ ប្រធានាធិបតីស៊ី ជីងពីន នៅថ្ងៃទី​២៩ខែមិថុនាជាថ្ងៃបញ្ចប់កិច្ចប្រជុំ​ G-20 ​។ កន្លងមក រដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ថាកិច្ចពិភាក្សាលើវិស័យពាណិជ្ជកម្ម គឺត្រូវតែមានតម្លាភាព គោរពគ្នាទៅវិញទៅមក ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close