គ្រោះថ្នាក់យន្តហោះនៅអាមេរិកស្លាប់​១០នាក់

យន្តហោះធុនតូចមួយគ្រឿង បានបង្កគ្រោះថ្នាក់ បុកទៅនឹងផ្ទះសម្រាប់រក្សាទុកយន្តហោះបណ្តាលឲ្យឆាប់ឆេះសម្លាប់មនុស្ស ទាំង​១០នាក់នៅលើយន្តហោះនោះ។
មន្ត្រីប៉ូលិសក្នុងស្រុក​ Addison ​រដ្ឋតិចសាស អាមេរិក បានប្រកាសឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះ នៅទីក្រុង Dallas ​បណ្តាលឲ្យមនុស្ស ទាំង​១០នាក់នៅលើយន្តហោះស្លាប់ទាំងអស់។
លោក​ Mary Rosenbleeth ​មន្ត្រីសន្តិសុខ បានឲ្យដឹងថា គ្មានអ្នកណានៅរស់ឡើយ​ក្រោយគ្រោះថ្នាក់យន្តហោះធុនតូច​ បុកទៅលើផ្ទះ នៅជិតអាកាសយានដ្ឋាន តំបន់​ Addison ​មានចម្ងាយ ៣២គីឡូម៉ែត្រ​នៅភាគខាងជើងទីក្រុង Dallas ។
យន្តហោះគ្រោះថ្នាក់ខាងលើមានជើងហោះហើរ Beechcraft BE-350 របស់ក្រុមហ៊ុនអាកាសចរណ៍ King Air ​បុកទៅនឹងឃ្លាំងសម្រាប់រក្សាទុកយន្តហោះ​។ នាយកដ្ឋានអាកាសចរណ៍ សហរដ្ឋអាមេរិក FAA បានឲ្យដឹងថា ក្រោយគ្រោះថ្នាក់យន្តហោះឆេះខ្ទិច ។នៅពេលនេះកម្លាំងសន្តិសុខមិនទាន់ប្រកាសអត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ហើយក្រុមជំនាញកំពុងតែធ្វើការទាក់ទងនៅគ្រួសារជនរងគ្រោះ។
សាក្ស៊ីនៅកន្លែងកើតហេតុបានឲ្យដឹងថា ដោយសារតែគ្រោះថ្នាក់កើតឡើងលឿនពេល ទើបគ្មានអ្នកនៅរស់ ។ នៅពេលនេះដែរ​FAA ​បានបញ្ជូន​ក្រុមជំនាញទៅកាន់កន្លែងកើតហេតុដើម្បីស្រាវជ្រាវបញ្ចាក់ពីមូលហេតុ បណ្តាលឲ្យគ្រោះថ្នាក់ខាងលើ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close