ស្លាប់​១៣នាក់និងរបួសជាច្រើនដោយរថភ្លើងពីរគ្រឿងបុកគ្នានៅសាធារណរដ្ឋកុងហ្គោ

យ៉ាងហោចណាសក៏មានមនុស្ស​១៣នាក់ស្លាប់ដោយគ្រោះថ្នាក់រថភ្លើងពីរគ្រឿងមុខគ្នា កាលពីថ្ងៃទី​១ខែកក្កដា ។ រថភ្លើងទាំងពីរដែលជួបគ្រោះថ្នាក់មិនម៉ែនជារថភ្លើងដឹកអ្នកដំណើរឡើង គឺរថភ្លើងទំនិញ។ប្រសិនបើរថភ្លើងខាងលើដឹកអ្នកដំណើរនោះនឹងមានអ្នកស្លាប់ យ៉ាងច្រើន​។
កាលពីថ្ងៃទី​១ខែកក្កដាប៉ូលិសសាធារណរដ្ឋកុងហ្គោ បានប្រកាសឲ្យដឹងថា មានមនុស្ស ១៣នាក់ស្លាប់ និង រងរបួសជាច្រើន ក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើងពីរគ្រឿងបុកគ្នា នៅជិតទីក្រុង កំពង់ផែ Pointe Noire ​របស់ប្រទេសនេះ។
តាមការប្រកាសរបស់ក្រុមហ៊ុនផ្លូវដែក​ Congo Ocean បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់កើឡើង នៅពេលនាវាដឹករ៉ែ​ មានបញ្ហាបច្ចេកទេស​ ហើយ បុកទៅលើរថភ្លើងដឹកទំនិញ នៅពេលយប់​ ។ ប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះ​ភាគច្រើន ជាអ្នកខកដំណើរ​ រថភ្លើងដឹកមនុស្ស ។

រថភ្លើងដឹករ៉ែ​ ជារបស់ក្រុមហ៊ុនឃួងរ៉ែ​ Sapro ​ធ្វើដំណើរពីតំបន់​ Mayoko ​ដែលជាទីតាំងក្រុមហ៊ុន​ឃួងយករ៉ែដែក ។ ទីតាំងខាងលើមានចម្ងាយពីទីក្រុង ​Pointe-Noire ៣០០គីឡូម៉ែត្រ ។
ផ្លូវដែក ពីទីក្រុង Pointe-Noire ​ទៅកាន់រដ្ឋធានី Brazzaville ​ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់បំផុត របស់ សាធារណរដ្ឋកុងហ្គោ​។​ កាលពីឆ្នាំ​២០១៦ដល់ឆ្នាំ​២០១៨ ផ្លូវដែកនេះត្រូវបានផ្អាក់​ដោយសារតែ សង្គ្រាមស៊ីវិលរវាងទាហានរដ្ឋាភិបាលនិង ក្រុងមឧទ្ទាម ។​ គ្រោះថ្នាក់ផ្លូវដែក​ កើតឡើងចុងក្រោយបំផុតនៅតំបន់នេះគឺនៅឆ្នាំ​២០១០ សម្លាប់មនុស្ស ៥៣នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close