លិខិតឆ្លងដែនអាមេរិក​ឈរត្រឹមលំដាប់ទី​៤ប៉ុណ្ណោះ ក្នុងចំណោមលិខិតឆ្លងដែនមានឥទ្ធិពលបំផុតលើពិភពលោក

អាមេរិកនិងអង់គ្លេស មានលិខិតឆ្លងដែនដែលមានឥទ្ធិពលនាពេលកន្លងមក ​ប៉ុន្តែបានត្រឹមតែលេខ ៤ប៉ុណ្ណោះក្នុងតារាងលិខិតឆ្លងដែនដែលមានអំណាចបំផុតលើពិភពលោក​។
ក្រុមហ៊ុនប្រឹក្សា​ Henkey&Partners បានប្រកាសរបាយការណ៍ស្តីពី លិខិតឆ្លងដែន​(​Passport) ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ។ មិនមែនអាមេរិក អឺរ៉ុប ឬអូស្ត្រាលី មានលិខិតឆ្លងដែនដែលមានឥទ្ធិពលបំភុតនោះឡើយ គឺប្រទេសអាស៊ីទៅវិញទេដែលមានលិខិតឆ្លងដែន មានឥទ្ធិពលបំផុត​ គឺប្រទេស ជប៉ុននិងសឹង្ហបុរី ។
បច្ចុប្បន្នពលរដ្ឋដែលកាន់លិខិតឆ្លងដែលរបស់ ប្រទេសជប៉ុននិងសឹង្ហបុរី ​អាចធ្វើដំណើរទៅកាន់ ​១៨៩ប្រទេស នៅជុំវិញពិភពលោក មិនចំាបាច់សុំទិដ្ឋការនោះឡើយ។ គិតដល់ពាក់កណ្តាលឆ្នាំ​២០១៩ ជប៉ុននិងសឹង្ហបុរី​​ នាំមុខជាប្រទេស ដែលមានលិខិតឆ្លងដែន មាន អំណាចបំផុត ។
លំដាប់ទីពីរ គឺប្រទេស អាល្លឺម៉ង់ ​ហ្វាំងឡង់ និងកូរ៉េខាងត្បូង ស្ថិតនៅលំដាប់ទី​២ ក្នុងតារាំង លិខិតឆ្លងដែនមានឥទ្ធិពល​ ។ ប្រទេសទាំង​៣អាចធ្វើដំណើរ បាន១៨៧ប្រទេស គឺតិចជាងប្រទេស សឹង្ហបុរីនិងជប៉ុនតែ២ប្រទេសប៉ុណ្ណោះ​។
លំដាប់ទី​៣គឺ ដាណឺម៉ាក Luxembourg ​និងអ៊ីតាលី​ មានលិខិតឆ្លងដែនអាចធ្វើដំណើរ បាន​១៨៦ប្រទេស​។ ចំណែកលំដាប់ទី​៤ គឺអាមេរិក និងអង់គ្លេស ។ ដោយឡែកប្រទេស ដែលមានលិខិតឆ្លងចុងក្រោយគេបង្អស់ គឺប្រទេស អាហ្វហ្គានីស្ថាន អាចធ្វើដំណើរបាន​២៥ប្រទេសតែប៉ុណ្ណោះ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close