អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​៖​ ​ការកាត់បន្ថយ​មុខវិជ្ជា​ប្រឡង​ ​ក្នុង​ឆ្នាំនេះ​ ​ដើម្បី​បន្ថយ​បន្ទុក​ ​និង​ការ​ខ្វល់ខ្វាយ​របស់​បេក្ខជន​

​មន្រ្ដី​ជាន់ខ្ពស់​ក្រសួងអប់រំយុវជន​និងកីឡា​បាន​លើកឡើង​ថា​ ​ការកាត់បន្ថយ​មុខវិជ្ជា​ ​ប្រឡង​ ​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់ឌុប​)​ ​ក្នុង​ឆ្នាំនេះ​ ​គឺ​ដើម្បី​កាត់បន្ថយ​បន្ទុក​ ​និង​ការ​ខ្វល់​ ​ខ្វាយ​របស់​បេក្ខជន​ក្នុង​ការ​ប្រឡង​ម្តង​ៗ​។​

​លោក​ ​រស់​ ​សុ​វាចា​ ​អ្នកនាំពាក្យ​ក្រសួងអប់រំយុវជន​ ​និងកីឡា​បាន​បញ្ជាក់​ថា​ ​ការ​កាត់មុខ​វិជ្ជា​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ ​ឆ្នាំ២០១៩នេះ​ពី​ចំនួន១០​ ​មុខវិជ្ជា​មក​ចំនួន៧មុខវិជ្ជា​ ​ក្រសួង​បាន​អនុវត្តន៍​ចាប់តាំងពី​ឆ្នាំ២០១៤មក​ ​នៅពេល​ក្រសួង​បាន​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់​ប្រឡង​មក​ម្ល៉េះ​។​ ​“​ការកាត់បន្ថយ​ចំនួន​មុខ​ ​វិជ្ជា​ ​ប្រឡង​ក្នុង​គោលបំណង​បន្ថយ​បន្ទុក​ ​និង​ការ​ខ្វល់ខ្វាយ​របស់​បេក្ខជន​ពី​ការ​ប្រឡង​រយៈពេល​ ​២ថ្ងៃ​កន្លះ​ ​មក​នៅ​ត្រឹម​រយៈពេល២ថ្ងៃ​ ​និង​ពី១០មុខវិជ្ជា​ ​មក​នៅ​ត្រឹម៧​ ​មុខវិជ្ជា​។​ ​ចំណុច​នេះ​ ​មិនបាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ ​នៃ​ការសិក្សា​ទេ​ ​ដោយ​សិស្ស​ទាំងអស់​បាន​ពង្រឹង​សមត្ថភាព​តាមរយៈ​ ​ការ​ប្រឡង​ឆមាស​គ្រប់មុខ​វិជ្ជា​រួចហើយ​។”​

​លោក​បន្ថែម​ថា​ ​ការ​ប្រឡង​នេះ​គឺជា​ការវិនិច្ឆ័យ​លើ​កម្រិត​សមត្ថភាព​ ​ចំណេះដឹង​របស់​បេក្ខជន​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់​ ​យុត្តិធម៌​ ​តម្លាភាព​និង​លទ្ធផល​ទទួលយក​បាន​។​

​សូម​បញ្ជាក់​ថា​ ​សម័យ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ​ឬ​បាក់ឌុប​ឆ្នាំនេះ​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៩​-​២០​ ​ខែសីហា​ ​ឆ្នាំ២០១៩ខាងមុខនេះ​ដែល​ត្រូវ​បាន​ក្រសួង​អប់រំ​ ​បែងចែក​ជា​ពីរ​ផ្នែក​គឺ​ផ្នែក​វិទ្យាសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​សង្គម​។​ ​សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម​រួមមាន​មុខវិជ្ជា​ ​ផែនដី​ ​និង​បរិស្ថាន​វិទ្យា​,​ ​ប្រវត្តិវិទ្យា​,​ ​ភូមិវិទ្យា​(​ភាសាបរទេស​,​ ​គណិតវិទ្យា​,​ ​សីលធម៌​ ​ពលរដ្ឋ​វិជ្ជា​ ​និង​អក្សរសាស្ត្រ​ខ្មែរ​។​ ​ចំណែក​ផ្នែក​វិទ្យាសាស្ត្រ​រួមមាន​ ​មុខវិជ្ជា​ ​ប្រវត្តិវិទ្យា​,​ ​ជីវវិទ្យា​,​ ​គីមីវិទ្យា​,​ ​ភាសាបរទេស​,​ ​អក្សរសាស្ត្រ​ខ្មែរ​,​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close